×

អបអរសាទរ DJ Push និង Jooy ទទួល​បាន​កូន​តាម​បំណង​ហើយ

ថៃ៖ ទីបំផុតក្តីប្រាថ្នារបស់តារាសម្តែង DJ Push និង Jooy បានសម្រេចដូចបំណងហើយ បន្ទាប់ពីព្យាយាមរយៈពេលជាង ៣ឆ្នាំដោយពេលនេះ Jooy កំពុងពពោះកូនដំបូង។ ដោយសាររវល់មើលថែសុខភាព ប្តីប្រពន្ធមួយគូនេះ មិនហ៊ានចេញក្រៅផ្តេសផ្តាសឡើយ ដោយសារខ្លាចឆ្លងជំងឺផ្សេងៗ ជាពិសេសវីរុសកូវីដ១៩តែម្តង។

ហើយបញ្ហានេះ ក៏បានធ្វើឱ្យមនុស្សជាច្រើននាំគ្នារិះគន់ DJ Push និង Jooy មិននាំគ្នាចូលរួមពិធីបុណ្យសពរបស់ Tangmo ខណៈសិល្បករជាច្រើននាំគ្នាចូលរួមហូរហែ។ ក្រោយមកទើប អ្នកទាំងពីរ បានបកស្រាយថា Jooy កំពុងថែទាំងសុខភាពដើម្បីយកកូន។ រហូតមកដល់ពេលនេះ ជីវិតប្តីប្រពន្ធរបស់តារាសម្តែងទាំងពីរ បានក្លាយជាការពិតហើយដែលមានអ្នកគាំទ្រជាច្រើន ចូលរួមអបអរសាទរដល់ពួកគេផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង