×

កុំ​ចេះតែ​កោសខ្យល់ បើ​មាន​ជំងឺ​ទាំងនេះ គ្រោះថ្នាក់​ខ្លាំងណាស់

ប្រជាជនខ្មែរយើងមានរបៀបម៉ាស្សាម្យ៉ាងហៅថា កោសខ្យល់ដើម្បីសម្រួលរាងកាយឱ្យមានសភាពធូរស្បើយខ្លះ។ វេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឱ្យដឹងថា អ្នកជំងឺផ្ដាសាយ ល្ហិតល្ហៃ អស់កម្លាំង ខ្យល់គរ ឬឈឺចុកចាប់លើរាងកាយមួយចំនួន ចូលចិត្តប្រើវិធីនេះជំនួសថ្នាំ ហើយក្នុងនោះដែរលោកក៏បានណែនាំមិនឱ្យអ្នកមានបញ្ហាប៉ុន្មានខាងក្រោមជ្រើសរើសវិធីកោសខ្យល់ឡើយ ព្រោះវាធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង។

១- អ្នកជំងឺលើសឈាម
អ្នកជំងឺប្រភេទនេះមិនគួរកោសខ្យល់ អាចបណ្ដាលឱ្យដាច់សរសៃឈាម ព្រោះនៅខ្នងពោរពេញទៅដោយសរសៃប្រសាទជាច្រើន។

២- អ្នកជំងឺទឹកនោមផ្អែម
សម្រាប់អ្នកជំងឺទឹកនោមផ្អែមវិញ ប្រសិនបើកោសខ្យល់ វាអាចបណ្ដាលឱ្យដាច់ស្បែកចេញឈាម និងពិបាកក្នុងការព្យាបាល។

៣- អ្នកជំងឺលើសជាតិខ្លាញ់
ចំពោះអ្នកលើសជាតិខ្លាញ់ មានគ្រោះថ្នាក់ខ្លាំង ព្រោះសរសៃឈាមបានត្បៀតជាមួយខ្លាញ់ ហើយនៅពេលកោសវាអាចបណ្ដាលឱ្យដាច់សរសៃឈាម ឈាមហូរចូលក្នុងខ្លួនតាមប្រព័ន្ធសរសៃឈាម។ នៅពេលដែលឈាមហូរចូលនោះដុំកំណកឈាមរត់ទៅស្ទះក្នុងសរសៃឈាមកន្លែងណាមួយ ដូចជាសួត ឬខួក្បាលដែលបណ្ដាលឱ្យស្ទះសរសៃឈាមស្លាប់បាន៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង