×

នាំគ្នា​មាន​ចម្ងល់​ចិញ្ចៀន​នៅដៃនាងខាងឆ្វេង​ច្រើនពេក Mai Davika បញ្ជាក់​ច្បាស់ៗ​បែបនេះតែម្តង

ថៃ៖ ថ្មីៗនេះ រូបភាពតារាស្រី Mai Davika ពាក់ចិញ្ចៀនធំមួយវង់នៅដៃនាងខាងឆ្វេង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើនដោយម្នាក់ៗសង្ស័យថា នោះជាចិញ្ចៀនដែលមិត្តប្រុសជាទីស្រលាញ់ Ter សុំនាងរៀបការ។

ដោយសារតែរឿងមួយនេះ នៅតែជាចម្ងល់ដល់អ្នកគាំទ្រ ទើបនៅថ្ងៃទី០៨ ខែមិថុនា នេះ Mai បានបញ្ជាក់ច្បាស់ៗថា៖ “កាដូសម្រាប់ខ្លួនឯងឆ្នាំនេះ ខានទិញកាដូជូនខ្លួនឯងយូរហើយ”។

គួរបញ្ជាក់ដែរថា ចិញ្ចៀនមួយវង់នោះមានទំហំរហូតដល់ ១០ការ៉ាត់ឯណោះដែលកាដូរបស់ Mai ទិញជូនខ្លួនឯងឆ្នាំនេះមានលក្ខណៈទ្រង់ទ្រាយធំតែម្តង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង