×

អាងតែ​រៀមច្បង​តូច​ជាងគេ Ann Thongprasom ត្រូវបាន​មិត្តរួមការងារ​ដែល​មាន​កម្ពស់​ខ្ពស់ៗ​នាំគ្នា​ធ្វើស៊ីសាហាវ

ថៃ៖ ថ្មីៗនេះតារាសម្តែងជើងចាស់ Ann Thongprasom បានចែករំលែកវីដេអូមួយនៅលើគណនី IG របស់ខ្លួនដោយបានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាអស់សំណើច ដោយសារក្នុងវីដេអូដែលមានសិល្បករ៣រូបទៀតសុទ្ធតែមានកម្ពស់ខ្ពស់ស្រលះបាននាំគ្នានិយាយផ្តោះផ្តងគ្នាទៅមក មិនរវល់នឹងគាត់ត្បិតខ្លួនទាបជាងគេក្នុងចំណោមអ្នកទាំងនោះ។

ទោះជាយ៉ាងណា នោះគ្រាន់តែជាវីដេអូកំប្លែងដែលធ្វើឱ្យគ្រប់គ្នាបានសើចសប្បាយប៉ុណ្ណោះ មិនមានអ្វីគួរឱ្យចាត់ទុកជាការរើសអើងអ្វីចំពោះតារាសម្តែងជើងចាស់រូបនេះឡើយ។ ចង់ដឹងថា Ann ជាមួយក្រុមការងារមានភាពសប្បាយរីករាយយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(តំណភ្ជាប់វីដេអូ)

https://www.instagram.com/reel/CegE3iUhj4Z/?utm_source=ig_web_copy_link

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង