×

ប្អូនស្រី​បង្កើត​របស់​សពកញ្ញា គង់ ម៉ូនីកា ចេញមុខ​បដិសេធ​ថា បងស្រី​របស់​គាត់​មិនមែន​ស្លា.ប់​ដោយសារ​កែសម្ផស្ស និង​លេងថ្នាំញៀនទេ

ភ្នំពេញ៖ ករណីមរណភាពរបស់ កញ្ញា គង់ ម៉ូនីកា ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពក្នុងMVចម្រៀងបទ «ជូនអូនឡើងលើផ្លូវហាយវ៉េ» ខណៈតារាស្រីដែលមានរាងស្រលូនស្អាត អាយុ២៨ឆ្នាំរូបនេះ បានទទួលមរណភាពកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដែលគេបានអះអាងថា ដោយសារជំងឺបេះដូង។

ជុំវិញពាក្យចចាមអារាមទាំងនេះ ប្អូនស្រីបង្កើតរបស់សព គង់ ម៉ូនីកា ឈ្មោះ គង់ សុជាតា បានឱ្យដឹងថា បងស្រីរបស់ខ្លួនមានជំងឺបេះដូងយូរមកហើយ ប៉ុន្តែពេលលេបថ្នាំទៅបានប្រសើឡើង តែមួយរយៈពេលចុងក្រោយនេះ បងស្រីរបស់គាត់ក៏មានជំងឺមេរោគក្នុងក្រពះធ្វើទុក្ខ ក៏ទៅពេទ្យដូចតាមធម្មតា ហើយនៅពេលត្រឡប់មកពីពេទ្យវិញ ក៏ទៅបោះឆ្នោត រួចគាត់ក៏ទៅវត្តភ្នំ នៅពេលត្រឡប់មកវិញគាត់ក៏ចាប់ផ្តើមមានអាការៈធ្វើទុក្ខ ទើបលេបថ្នាំមេរោគក្រពះ រហូតធ្វើទុក្ខកាន់តែខ្លាំងមានបញ្ហាដល់បេះដូងតែម្តង។

ក្នុងករណីមរណភាពរបស់កញ្ញា គង់ ម៉ូនីកា ក្នុងនាមនាងជាប្អូនបង្កើត ក៏ដូចជាម្តាយបង្កើតរបស់សព បានធ្វើការបដិសេធចំពោះពាក្យចចាមអារាមមួយចំនួន របស់បុគ្គលមួយចំនួន ដែលបានចោទប្រកាន់បងស្រីរបស់គាត់ថា ស្លាប់ដោយសារតែការកែសម្ផស្សច្រើនពេក និងខ្លះទៀតលើកឡើងថា ស្លាប់ដោយសារតែលេងថ្នាំ ឬសេពគ្រឿងញៀន។
កញ្ញា គង់ សុជាតា ក៏បានស្នើដល់សាធារណៈជនផងដែរ ឱ្យឈប់និយាយអ្វីដែលប៉ះពាល់ដល់កិត្តយសរបស់សពដែលបានស្លាប់ទៅហើយ។ ម្យ៉ាងវិញទៀត កញ្ញា គង់ម៉ូនីកា ក៏មិនបានពាក់ទៅនឹងគ្រឿងញៀនទាល់តែសោះ ពោលគឺនាងមានបញ្ហាជំងឺបេះដូង និងក្រពះ ជាយូរមកហើយ៕

ដោយ៖ ឌីយ៉ាម៉ង់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង