×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Newcastle ចុះ​កុងត្រា​ជាមួយ​ខ្សែការពារស្លាប​របស់ Aston Villa

Newcastle United បានបញ្ចប់ការចុះហត្ថលេខាជាមួយខ្សែការពារឆ្វេង Matt Targett របស់ Aston Villa ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៥លានផោនលើកិច្ចសន្យារយៈពេល ៤ឆ្នាំ។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមរបស់លោក Eddie Howe ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន ដោយផ្លាស់ទៅកីឡដ្ឋាន St James’ Park កាលពីខែមករា។

គេបានបង្ហាញខ្លួន ១៦ប្រកួតនៅក្របខណ្ឌ Premier League ក្នុងអំឡុងពេលដែល Newcastle ឈ្នះ ១០ ប្រកួតដោយធ្វើឱ្យពួកគេចាកចេញពីតំបន់កាត់ចោល ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១។

តម្លៃទិញសម្រាប់ Targett គឺ ១៥លានផោន ប៉ុន្តែ ២លានផោនផ្សេងទៀត ត្រូវបានបង់រួចហើយ សម្រាប់ជាថ្លៃខ្ចីជើងកាលពីរដូវកាលមុន។

Targett បានបាត់បង់ឱកាសលេង Villa Park បន្ទាប់ពី Aston Villa បានចុះហត្ថលេខាលើ Lucas Digne ពី Everton ក្នុងតម្លៃ ២៥លានផោន។

អ្នកចាត់ការ Newcastle ក៏កំពុងកំណត់គោលដៅដើម្បីនាំយកខ្សែប្រយុទ្ធ និងខ្សែការពារកណ្តាលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅផងដែរ។ ក្នុងនោះ មានខ្សែប្រយុទ្ធរបស់ Stade de Reims កីឡាករ Hugo Ekitike និងខ្សែការពារកណ្តាលរបស់ Lille កីឡាករ Sven Botman និងខ្សែការពារ Nathan Ake របស់ Manchester City ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង