×

ហេតុតែ​ជា​បុរសកម្រ សូម្បី​តែ​តារាសម្តែង Ali Lee ដែល​អះអាងថា​ខ្លួន​ពូកែ​ខាងគ្រប់គ្រង​អារម្មណ៍​ប៉ុណ្ណាក៏សារភាព​ថា​ប៊ះលង់ស្នេហ៍ Moses Chan

ហុងកុង៖ ជាតារាសម្តែងមួយរូបដែលតែងទទួលបានការកោតសរសើរពីមនុស្សជាច្រើនថា លោកគឺជាសុភាពបុរសដែលកម្រមាន សូម្បីតែតារាសម្តែង Ali Lee ក៏បានអះអាងដែរថា នាងជាមនុស្សស្រីម្នាក់ដែលពូកែក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួន ទោះជាយ៉ាងណាមកប៉ះ Moses នាងបែរជាសារភាពត្រង់ៗក្នុងកម្មវិធី Sister Talk ថា នាងស្ទើរតែលង់ស្នេហ៍ Moses ទៅហើយនៅពេលធ្វើការជាមួយគ្នា។

Ali បានបន្ថែមថា នាងបានសម្តែងភាពយន្តជាមួយ Moses ជាច្រើនមកហើយ Moses គឺជាបុរសកម្រម្នាក់ដែលតែងផ្តល់ភាពយកចិត្តទុកដាក់ មើលថែបានយ៉ាងកក់ក្តៅ។ មិនត្រឹមតែប៉ុណ្ណោះ លោកគឺជាស្វាមី និងជាឪពុកដ៏ល្អម្នាក់ត្បិតពេលសម្រាកពីការថត លោកបានវីដេអូខលទៅភរិយារបស់លោក ឃើញហើយពិតជាមានភាពផ្អែមល្ហែម និងមានសុភមង្គលជាខ្លាំង។

លើសពីនេះទៅទៀត Ali បាននិយាយថា ប្រសិននាងចូលសិល្បៈលឿនជាងនេះប៉ុន្មានឆ្នាំ ហើយ Moses មិនទាន់រៀបការ ប្រាកដណាស់ដែលនាងនឹងបាក់ចិត្តលើ Moses ១០០% ព្រោះតារាប្រុសរូបនេះគឺជាបុរសដ៏អស្ចារ្យបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង