×

ចេន កាន់តែ​បង្ហាញ​ភាពផ្អែមល្ហែម​ជាមួយ​ភរិយា​ជាទីស្រលាញ់ ធ្វើឱ្យ​ហ្វេនស្រីៗ​នាំគ្នា​ខូចចិត្ត​មិនស្ទើរ

កម្សាន្ត៖ នៅថ្ងៃទី២២ ខែឧសភា គឺជាថ្ងៃដែលអ្នកគាំទ្រស្រីៗជាច្រើនរបស់ ចេន ខកចិត្តមិនស្ទើរបន្ទាប់ពីតារាចម្រៀងសង្ហារូបនេះបានដឹកដៃកូនក្រមុំរបស់លោកចូលរោងការជាផ្លូវការ។ អ្នកគាំទ្រភាគច្រើនទាំងប្រុសទាំងស្រីតែងនិយាយចំអន់លោកបែបលេងសើចថា “ចូលចិត្តធ្វើបទចម្រៀងបែបខូចចិត្ត ប៉ុន្តែខ្លួនឯងបែរមានក្តីសុខទៅវិញ”។

យ៉ាងណាមិញ បន្ទាប់ពីរៀបការបានជាងកន្លះខែមកនេះ ចេន បានដឹកដៃប្រពន្ធជាទីស្រលាញ់ទៅក្រេបទឹកឃ្មុំយ៉ាងមានសុភមង្គល និងបានចែករំលែករូបភាពផ្អែមល្ហែមមួយចំនួននៅលើបណ្តាញសង្គមរហូតធ្វើឱ្យអ្នកគាំទ្រជាច្រើន001នាំគ្នាចូល Comments ភ្លូកទឹកភ្លូកដីតែម្តង។

ទោះជាយ៉ាងណា បើក្រលេកមើលសម្រស់ប្រពន្ធរបស់ ចេន វិញមានភាពស្រស់ស្អាតមិនចាញ់តារាឡើយ ដែលគូស្នេហ៍មួយនេះក៏បានធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរគ្រប់គ្នាថាសាកសមគ្នាជាខ្លាំងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង