×

ដោយសារតែ Liu Yifei ធ្វើឱ្យ​តារាប្រុស Xu Haiqiao ព្រម​ទទួល​ថតតួចិត្ត​អាក្រក់​ដែល​លោក​មិនធ្លាប់​សម្តែងពីមុន

ចិន៖ តារាសម្តែងប្រុស Xu Haiqiao បានសារភាពថា តាំងពីដើមមកលោកមិនដែលទទួលថតសម្តែងជាតួអង្គចិត្តអាក្រក់ឡើយ ប៉ុន្តែលើកនេះលោកយល់ព្រមថតរឿងបុរាណ “A Dream of Splendor” ដោយសារតែរឿងមួយនេះលោកមានឱកាសបានរួមសម្តែងជាមួយនឹងតារាស្រីល្បីឈ្មោះ Liu Yifei។

Xu Haiqiao បានឱ្យដឹងថា នៅពេលដែលក្រុមការងារទាក់ទងឱ្យលោកសម្តែងក្នុងរឿងនេះ លោកបានពិចារណាអស់ពេលជាយូរ ដោយសារលោកមិនដែលទទួលថតរឿងជាតួអង្គចិត្តអាក្រក់ម្តងណាឡើយ ប៉ុន្តែនៅពេលគិតចុះឡើងជាច្រើនដង លោកក៏បានយល់ថា នេះជាឱកាសល្អដែលលោកអាចសម្តែងជាមួយ Liu Yifei ក្រោយមកតារាប្រុសរូបនេះក៏បានសម្រេចចិត្តទទួលថតរឿងនេះតែម្តង។

គួរបញ្ជាក់ដែរថា ក្នុងរឿង “A Dream of Splendor” លោកត្រូវសម្តែងជាតួអង្គម្នាក់ដែលត្រូវបានចាត់ទុកថាជាមនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និងជាមនុស្សមុខ២ មានល្បិចច្រើនបំផុត។ ទោះជាយ៉ាងណា បន្ទាប់ពីទទួលថតភាពយន្តមួយនេះហើយ Xu Haiqiao បានត្អូញត្អែរដាក់បណ្តាញសង្គម Weibo ថា ក្នុងរឿងមួយនេះលោកគឺជាតួអង្គដំបូងគេដែលនឹងត្រូវទស្សនិកជនស្អប់ ដោយសារការប្រព្រឹត្តអាក្រក់ដែលគ្មាននរណាដូច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង