×

មកដឹង​ប្រវត្តិ​ការងារ​សិល្បៈ​របស់ គង់កា បន្ទាប់ពី​ឈ្នះ​មកុដ​ក្នុងកម្មវិធី Cambodia’s Next Top Model ទាំងអស់គ្នា

កម្សាន្ត៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតបង្ហាញម៉ូតយ៉ាងស្វិតស្វាញមក ទីបំផុតកញ្ញា គង់កា បានគ្រងមកុដជាកំពូលតារាបង្ហាញម៉ូត Cambodia’s Next Top Model កាលពីអំលុងឆ្នាំ២០១៥ កន្លងទៅដែលជាយប់ដែលនាងរំភើប និងមិនអាចបំភ្លេចបានក្នុងឆាកជីវិត។ ហើយក៏ជាពេលវេលាមួយដែលនាងបានរំពឹងខ្ពស់ថាអាចឈានជើងប្រលូកក្នុងវិស័យដើរម៉ូតយ៉ាងត្រចះត្រចង់ផងដែរ។

ទីបំផុតថ្ងៃល្អរបស់ គង់កា បានមកដល់ដោយសារនាយកប្រតិបត្តិ CBS លោក Rajveer បានឃើញពីសមត្ថភាពរបស់នាងដែលកំពុងដើរបង្ហាញម៉ូតលើឆាត ពេលនោះលោកក៏បានផ្តល់ឱកាសឱ្យនាងក្លាយជា អ្នកដឹកនាំផ្នែកដើរម៉ូតនៅក្នុងកម្មវិធី “Saturday Night Live – Let’s Party” ដែលជាកម្មវិធីដ៏ធំជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជា។

វេលានោះបានធ្វើឱ្យ កំពូលតារាបង្ហាញម៉ូត គង់កា រំភើបរកពាក្យអ្វីនិយាយមិនចេញ ព្រួយផង និងសប្បាយរីករាយជាខ្លាំង។ ចាប់តាំងពីពេលនោះមក នាងបានប្តេជ្ញាថានឹងខំប្រឹងឱ្យអស់លទ្ធភាពជាមួយឱកាសដ៏វិសេសវិសាលមួយនេះដែលនាងត្រូវក្តោបឱ្យបានល្អបំផុត។

ចង់ដឹងថា មុនពេលកម្មវិធី “Saturday Night Live – Let’s Party” វគ្គបង្ហាញម៉ូតដំណើរការទៅដោយរលូនបែបនេះតើ គង់កា ត្រូវរៀបចំ និងត្រៀមអ្វីខ្លះសម្រាប់កម្មវិធី? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាកម្មវិធី “Saturday Night Live – Let’s Party” ថ្ងៃសៅរ៍ ទី១១ ខែមិថុនា នេះវេលាម៉ោង ៧-៩យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS ឌីជីថលលើហ្វេសបុកផេករបស់ CTN ទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង