×

Pancake និង​គូដណ្តឹង​ដាច់ចិត្ត​ដឹកដៃគ្នា​ចូល​រោងការ​ជាផ្លូវការ​បន្ទាប់ពី​បាន​បញ្ចប់​ថ្នាក់បណ្ឌិតជាន់ខ្ពស់

ថៃ៖ ថ្ងៃដែលអ្នកគាំទ្រតារាស្រីល្បីឈ្មោះ Pancake ចូលរោងការយ៉ាងពេញមុខពេញមាត់នោះ ទីបំផុតនាង និងគូដណ្តឹងដែលបានស្រលាញ់គ្នាអស់ជាច្រើនឆ្នាំបានដឹកដៃគ្នាចូលរោងការហើយបន្ទាប់ពីអ្នកទាំង២បានបញ្ចប់ថ្នាក់បណ្ឌិតជាន់ខ្ពស់កាលពីពេលថ្មីៗកន្លងទៅ។

ស្វាមីរបស់តារាស្រីរូបនេះ បានធ្វើឱ្យនាងរំភើបដល់ស្រក់ទឹកភ្នែកនៅថ្ងៃពិសេសរបស់អ្នកទាំង២ ដែលលោកបានអញ្ជើញតារាចម្រៀងប្រុសដែល Pancake ចាត់ទុកជាតារាក្នុងដួងចិត្តគឺលោក Boy Peacemaker ដោយមុនកម្មវិធីមកដល់ Pancake បានទាក់ទងឱ្យលោកទៅច្រៀងក្នុងកម្មវិធីរបស់នាងដែរ តែត្រូវបានលោកប្រាប់ថារវល់មិនអាចទៅបាន។

ទីបំផុត ក៏លេចវត្តមានរបស់ Boy Peacemaker ក្នុងកម្មវិធីរហូតធ្វើឱ្យ Pancake រំភើបគ្មានពាក្យនិយាយ។ យ៉ាងណាមិញ កម្មវិធីរបស់តារាស្រីរូបនេះដែលបានប្រព្រឹត្តិនៅថ្ងៃទី១០ ខែមិថុនា មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករជាច្រើន និងមានការជូនពរជាហូហែរពីអ្នកគាំទ្រផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង