×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ជំងឺ​ថ្លើម​ចម្លែក​មួយ​កើតលើ​កុមារ អាច​បណ្តាល​ឱ្យ​ខូច​សរីរាង្គ​តែម្តង

មន្ត្រីសុខាភិបាលនៅក្នុងប្រទេសមួយចំនួនកំពុងបើកការស៊ើបអង្កេតលើករណីចម្លែកនៃជំងឺថ្លើមធ្ងន់ធ្ងរមួយដែលកើតលើកុមារ និងយល់ថាជំងឺនេះ អាចទាក់ទងនឹងប្រភេទវីរុសនៃជំងឺផ្ដាសាយ។

ចក្រភពអង់គ្លេសបាននឹងកំពុងស៊ើបអង្កេតលើករណីចំនួន៧៤ ចំពោះកុមារដែលមានជំងឺរលាកថ្លើម នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ។

ករណីស្រដៀងគ្នានេះដែរ បានកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញ និងប្រទេសអៀរឡង់ ដែលតម្រូវឱ្យមានការស៊ើបអង្កេតភ្លាមៗ។ គួរបញ្ជាក់ផងដែរថា កុមារដែលឆ្លងជំងឺនេះមិនត្រូវបានរកឃើញថាមានវីរុសធម្មតាដែលកើតលើអ្នកជំងឺរលាកថ្លើមឡើយ នេះមានន័យថាមូលហេតុបង្កនៃជំងឺថ្លើមមួយនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។

កុមារមួយចំនួនត្រូវការផ្លាស់ប្ដូរថ្លើម
លោក Graham Cooke សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៅមហាវិទ្យាល័យ Imperial College London បានឱ្យដឹងថា ជំងឺរលាកថ្លើមកម្រិតស្រាលកើតឡើងជាទូទៅចំពោះកុមារ ប៉ុន្តែអ្វីដែលលោកបានឃើញនៅពេលនេះ គឺមានភាពខុសគ្នា។ លោកបានបន្ថែមថា កុមារនៅក្នុងចក្រភពអង់គ្លេសមួយចំនួន ត្រូវការការថែទាំពីអ្នកឯកទេសនៅផ្នែកជំងឺថ្លើម និងមួយចំនួនទៀតចាំបាច់ត្រូវផ្លាស់ប្ដូរថ្លើមតែម្ដង។

រោគសញ្ញាមិនគួរមើលរំលង
ពិតណាស់ ថ្លើមជាសរីរាង្គដ៏សំខាន់មួយដែលអាចជួយបំបែកសារធាតុចិញ្ចឹមសំខាន់ៗចូលទៅក្នុងរាងកាយ ជាតម្រងឈាម និងប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ យោងតាមអ្នកជំនាញបានបញ្ជាក់ថា នៅពេលដែលកុមារឆ្លងជំងឺថ្លើមដ៏ចម្លែកនេះ កុមារនឹងមានរោគសញ្ញាដូចជា៖
• ជំងឺខាន់លឿង
• រាករូស និង
• ឈឺពោះ
វីរុសចម្លែកនេះមិនស្ថិតក្នុងវីរុសរលាកថ្លើមប្រភេទA,B,C និងE
ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍បានច្រានចោលវីរុសរលាកថ្លើមប្រភេទA,B,C និងE ដែលជាទូទៅបង្កឱ្យមានជំងឺប្រភេទនេះ។ ទោះជាយ៉ាងនេះក្ដី ក្រុមមន្ត្រីជំនាញបានកត់សម្គាល់ថា មានការរាលដាលថ្មីៗនៃពពួកវីរុស Adenoviruses ដែលជាប់ទាក់ទងនឹងរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយដូចជា គ្រុនក្ដៅ ឈឺក និងភ្នែកក្រហម ហើយជំងឺនេះបានផ្សាភ្ជាប់ទៅនឹងជំងឺរលាកថ្លើមដែលកើតលើកុមារ ជាពិសេសចំពោះក្មេងដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។

ជាក់ស្ដែង កុមារមួយចំនួនដែលឆ្លងវីរុសថ្លើមដ៏ចម្លែកនេះ បានរកឃើញថាវិជ្ជមានជំងឺAdenoviruses និងមួយចំនួនទៀតបានឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាមិញ មន្ទីរពិសោធន៍ចាំបាច់ត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើការកំណត់ឱ្យបានច្បាស់ពីជំងឺថ្លើមមួយនេះ៕

ប្រភព៖Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង