×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អគ្គនាយក CBS ប្រគល់​ពានរង្វាន់​និង​ប្រាក់​២០លានរៀល​ជូនក្រុមឈ្នះ​នៅ​វគ្គសន្សំពិន្ទុ CBS គុនខ្មែរ

លោក Rajveer Singh អគ្គនាយក CBS បានអញ្ជើញប្រគល់ពានរង្វាន់ និងប្រាក់លើកទឹកចិត្ត 20 លានរៀលជូនដល់ក្រុម ទន្សោងទក្សិណ ដែលបានគ្រងជើងឯកនៅវគ្គសន្សំពិន្ទុ នៃកម្មវិធី CBS Kun Khmer ក្រោមអធិបតីភាពរបស់ឯកឧត្តម ELDEEN MUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធគុនខ្មែរ កាលពីយប់ថ្ងៃសុក្រ ទី 10 ខែមិថុនា ឆ្នាំ 2022 ។

ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុ 3 ជុំកន្លងទៅ ស្មើនឹង 12 សប្តាហ៍ CBS គុនខ្មែរ បានរកឃើញក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមក្រុមទាំង 8 ដែលមានកីឡាករ 16 រូប ចែកជាពីប្រភេទទម្ងន់ គឺ 54 គីឡូក្រាម និង 57 គីឡូក្រាម។

ក្រុមទន្សោងទក្សិណ បានទទួលពិន្ទុខ្ពស់ជាងគេក្នុងចំណោមក្រុមទាំង 8 នៅវគ្គសន្សំពិន្ទុ ដោយទទួលបានសរុប 592 ពិន្ទុ (ជុំទីមួយ 195.4 ពិន្ទុ ជុំទីពីរ 198.8 ពិន្ទុ ជុំទីបី 197.8 ពិន្ទុ)។

តាមរូបមន្តរបស់ CBS គុនខ្មែរ ក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅវគ្គសន្សំពិន្ទុ នឹងក្លាយជាម្ចាស់ពានរង្វាន់ អមជាមួយទឹកប្រាក់ 20 លានរៀល។ ក្រៅពីពាននិងប្រាក់រង្វាន់ជាក្រុម CBS គុនខ្មែរ ក៏នៅមានខ្សែក្រវាត់សម្រាប់ជើងខ្លាំងទាំងពីរប្រភេទទម្ងន់ ជូនដល់កីឡាករសម្រាប់ផ្នែកឯកកត្តជនផងដែរ។ កីឡាករចំនួន 8 រូប ដែលទទួលបានពិន្ទុឯកកត្តជនខ្ពស់ជាងគេ ក្នុងពូល A និង B នឹងត្រូវប្រកួតខ្វែងគ្នា ដោយលេខ 1 ពូល A ប៉ះលេខ 2 ពូល B ខណៈលេខ 1 ពូល B ត្រូវជួប លេខ 2 ពូល A នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលយើងបានរកឃើញផងដែរ។

នៅវគ្គបន្ទាប់នេះ យើងបានរកឃើញ កីឡាករ ប៊ន ពន្លឹក នៃក្រុមទន្សោងទក្សិណ ប៉ះកីឡាករ ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ និងកីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ បះកីឡាករ ផាន់ ខាំតៃ នៃក្រុមឆ្លាមសឦសាន សម្រាប់ប្រភេទ 54 គីឡូក្រាម។

ចំណែក ក្នុងប្រភេទ 57 គីឡូក្រាម កីឡាករ ឡុង អាឆើត នៃក្រុមទន្សោងទក្សិណ ជួបកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា ខណៈកីឡាករ ធន់ ស៊ីហុង នៃក្រុមខ្យាដំរីឧត្តរ តតាំងជាមួយកីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម។

CBS គុនខ្មែរ ដែលជា Boxing League ដំបូងគេនិងមានតែមួយគត់នៅកម្ពុជា ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង 7 យប់ដល់ 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង