×

គង់កា បង្ហាញ​អារម្មណ៍​ទាំងរំជួលចិត្ត បន្ទាប់ពី​បាន​ជាប់​ក្នុងកម្មវិធី Cambodia’s Next Top Model

កម្សាន្ត៖ ការប្រគំតន្ត្រីដ៏ធំ “Saturday Night Live Let’s Party” កាលពីយប់មិញនេះ ធ្វើឱ្យទស្សនិកជនដែលបានចូលរួមទស្សនាដោយផ្ទាល់នាំគ្នារាំលេងមិនសំចៃដៃជាមួយនឹងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍កក្រើកស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ CTN មិនធម្មតា។

ទន្ទឹមនឹងការរាំសប្បាយជុំគ្នាហើយនោះ កម្មវិធីក៏មានការជជែកជាមួយ Big Big Man លោក BIG ផងដែរ ដែលមាន កំពូលតារាបង្ហាញម៉ូតកញ្ញា គង់កា ចូលរួមធ្វើជាភ្ញៀវកិត្តិយស រៀបរាប់ពីដំណើរជីវិតរបស់នាងបន្ទាប់ពីជាប់ពានរង្វាន់ជាកំពូលតារាបង្ហាញម៉ូតពី Cambodia’s Next top model ផងដែរ។

ពីមួយវគ្គទៅមួយវគ្គ ទស្សនិកជនមិនត្រឹមតែបានទស្សនាការប្រគំតន្ត្រីបែបរ៉ក់ ការ Remix បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ពី DJ ល្បីឈ្មោះប៉ុណ្ណោះទេ តែក៏មានការជជែកកម្សាន្តជាមួយ Big Big Man ប៉ុណ្ណោះទេ តែក៏មានវគ្គកម្សាន្តជាច្រើនមកបង្កើនបរិយាកាសឱ្យកាន់តែសប្បាយៗថែមមួយកម្រិតទៀត។

កម្មវិធី “Saturday Night Live Let’s Party” មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧-៩យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital លើហ្វេសប៊ុកផេកផ្លូវការរបស់ CTN TV ផងដែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង