×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សេន ប៊ុនថេន ផ្ដល់​ការ​ព្យាករ​កីឡាករ​ដែល​អាចឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ​ទម្ងន់ 54 គ.ក្រ​នៅ CBS គុនខ្មែរ

កាន់តែជក់ចិត្តសម្រាប់សប្ដាហ៍ក្រោយនេះ នៅក្នុងកម្មវិធី CBS គុនខ្មែរ របស់ស្ថានីយទូរទស្សន៍ CTN បន្ទាប់ពីការប្រកាសលទ្ធផលក្រុមដែលបានទទួលពានរង្វាន់ និងប្រាក់លើកទឹកចិត្ត 20 លានរៀលពី CBS កាលពីថ្ងៃសុក្រកន្លងទៅ ដោយបានទៅលើក្រុមទន្សោងទក្សិណ។

ចូលមកដល់វគ្គនេះ ការប្រកួតកាន់តែក្ដៅគគុក និងមិនអាចថ្លោះធ្លោយបានទេសម្រាប់កីឡាករនីមួយៗ ព្រោះជ័យជម្នះត្រឹមតែ 2 ប្រកួតទៀត អាចធ្វើឱ្យពួកគេក្លាយជាម្ចាស់ខ្សែក្រវាត់ CBS គុនខ្មែរ រដូវកាលដំបូងបាន។

នៅថ្ងៃសុក្រ ទី17 ខែមិថុនា ឆ្នាំ 2022 ខាងមុខនេះ គឺជាការប៉ះគ្នារវាងកីឡាករ ប៊ន ពន្លឹក នៃក្រុមទន្សោងទក្សិណ ទល់នឹង កីឡាករ ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ ខណៈ កីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ ប៉ះ កីឡាករ ផាន់ ខាំតៃ នៃក្រុមឆ្លាមសឦសាន សម្រាប់ប្រភេទ 54 គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

មុនការប្រកួតនេះ លោក សេន ប៊ុនថេន ពិធីកររបស់ CBS គុនខ្មែរ ក្នុងចំណោមពិធីករ-ពិធីការិនីទាំង 4 រូប បានផ្ដល់ការព្យាករចំពោះកីឡាករដែលអាចទទួលជ័យជម្នះនៅសប្ដាហ៍បន្ទាប់នេះ។ គ្រូបង្វឹកក្រុមប្រដាល់ជម្រើសជាតិកម្ពុជា ដែលទើបតែជួយនាំយកមេដាយមាស 2 គ្រឿង ប្រាក់ 3 គ្រឿង និងសំរិទ្ធឹ 7 គ្រឿង ត្រឡប់មកមាតុភូមិពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម បានទស្សន៍ទាយថា កីឡាករ សូដា សូសែន នឹងទទួលបានជ័យជម្នះលើកីឡាករ ផាន់ ខាំតៃ ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ ទម្ងន់ 54 គីឡូក្រាម។

ចង់ដឹងថា តើការព្យាកររបស់លោក សេន ប៊ុនថេន ត្រឹមត្រូវឬយ៉ាងណា? កុំភ្លេចរង់ចាំទស្សនាការប្រកួតលើសង្វៀន CBS គុនខ្មែរ នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ 2022 ចាប់ពីម៉ោង 7 យប់ដល់ 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង