×

អស់ពីប្រពន្ធ ឥលូវប្តីម្តង! Justin Bieber ឆ្លង​មេរោគ​ម្យ៉ាង​រហូត​ធ្វើឱ្យ​មុខ​មួយចំហៀង​មិនអាច​កម្រើកបាន

អាមេរិក៖ បន្ទាប់ពីកម្មវិធីប្រគំតន្ត្រីដែលតារាចម្រៀងសញ្ជាតិកាណាដា សម្រេចលុបចោលកាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ជាខ្លាំង។ ដោយហេតុនេះហើយ តារាចម្រៀងប្រុសរូបនេះបានចេញវីដេអូបកស្រាយឱ្យដឹងថា លោកបានឆ្លងមេរោគ Ramsay Hunt Syndrome ដែលធ្វើឱ្យសាច់ដុំផ្ទៃមុខមួយចំហៀងរបស់លោកលែងកម្រើក។

Justin បានបង្ហាញឱ្យឃើញក្នុងវីដេអូដោយ ភ្នែករបស់លោកមួយចំហៀងមិនអាចព្រិច មាត់ក៏មិនអាចញញឹម និងច្រមុះក៏មិនអាចកម្រើក ប៉ុន្តែទោះជាយ៉ាងណាលោកក៏បានបញ្ជាក់ឱ្យអ្នកគាំទ្ររបស់លោកកុំឱ្យមានការព្រួយបារម្ភ លោកនឹងត្រលប់មកប្រសើរឡើងវិញឆាប់ៗនេះ។

ចង់ដឹងថា អាការ Justin គួរឱ្យបារម្ភប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(តំណភ្ជាប់វីដេអូ)

https://www.instagram.com/tv/CeorE9OjqX9/?igshid=YmMyMTA2M2Y=

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង