×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

គ្រប់គ្នា​តែងឆ្ងល់​ថា​ហេតុអ្វី Baifern ទាំងស្អាត ទាំងពូកែ តែ​មិនមាន​ស្នេហា​នឹងគេ ពេលនេះ​នាង​បាន​បកស្រាយ​ហើយ

ថៃ៖ Baifern គឺជាតារាសម្តែងស្រីមួយរូបដែលត្រូវបានចាត់ទុកជាតារាដែលពោរពេញដោយទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ។ ទន្ទឹមនឹងសមត្ថភាពដ៏លេចធ្លោហើយ តារាស្រីរូបនេះថែមទាំងមានរូបសម្រស់ស្រស់ស្អាតដែលធ្វើឱ្យបុរសៗជាច្រើនលង់ស្នេហ៍លើនាងមិនស្ទើរឡើយ។

កន្លងមក នាងក៏ធ្លាប់មានពាក្យចចាមអារ៉ាមស្នេហាជាមួយតារាប្រុសល្បីៗជាច្រើនដួងផងដែរ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះមានតារាប្រុស Top Jaron Sorat ម្នាក់ប៉ុណ្ណោះដែល Baifern បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ។

ប៉ុន្តែជារឿងគួរឱ្យស្តាយដែល Top jaron Sorat ទទួលបានមិត្តស្រីល្អបែបនេះហើយ នៅលួចទាក់ទងជាមួយមនុស្សស្រីផ្សេងជាច្រើនទៀតរហូតធ្វើឱ្យអ្នកគាំទ្រហួសចិត្តចំពោះទង្វើរបស់តារាប្រុសរូបនេះជាខ្លាំង បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ អ្នកទាំង២ក៏បានចែកផ្លូវគ្នាជាផ្លូវការ។

ដោយសារធ្លាប់ខូចចិត្តខ្លាំងចំពោះស្នេហាកន្លងមក ទើបមកទល់ពេលនេះហើយ Baifern នៅតែរក្សាភាពនៅលីវលែងហ៊ានមានទំនាក់ទំនងស្នេហាជាមួយបុរសណាទៀត ដែលបញ្ហាមួយនេះធ្លាប់បានធ្វើឱ្យអ្នកគាំទ្ររបស់នាងជាច្រើននាំគ្នាងឿងឆ្ងល់គ្រប់គ្នា។

ទោះជាយ៉ាងណា បើតាមបទសម្ភាសដែលនាងបានផ្តល់ឱ្យក្នុងកម្មវិធីទូរទស្សន៍មួយបានបញ្ជាក់ថា ស្នេហាដែលបានចែកផ្លូវគ្នាលើកនោះ បានធ្វើឱ្យនាងខូចចិត្តខ្លាំងរហូតរៀងចាលលែងហ៊ានមានស្នេហាទៀតមកទល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង