×

Liu Yifei ជះលុយ​ទិញ​កាបូប​ម៉ាកល្បី​ឱ្យ​ក្រុមការងារ​ម្នាក់មួយ បន្ទាប់ពី​រឿង​ភាគបុរាណ “A Dream Of Splendor” ថតចប់

ចិន៖ រឿងភាគបុរាណថ្មី “A Dream Of Splendor” ដែលតារាសម្តែងស្រីល្បីឈ្មោះ Liu Yifei វ័យ៣៤ឆ្នាំបានក្លាយជាតួឯកស្រីសាជាថ្មី ថែមទាំងទទួលបានការគាំទ្រខ្លាំងនៅថ្ងៃដំបូងដែលបានចាក់ផ្សាយកាលពីថ្ងៃទី០២ ខែមិថុនា ទទួលបានអាត្រាអ្នកចូលទស្សនាដល់ ៨.៨/១០ នៅលើកម្មវិធី Douban។

យោងតាមសារព័ត៌មានបានចុះផ្សាយឱ្យដឹងថា បន្ទាប់ពីភាពយន្តមួយនេះបានថតចប់ជាស្ថាពរ តារាសម្តែងស្រី Liu Yifei បានជូនកាដូកាបូបម៉ាកល្បី ដល់ក្រុមការងារម្នាក់មួយដែលសមាជិកទាំងអស់មានមិនក្រោម១០នាក់ឡើយ។

ក្នុងនោះដែរ តារាសម្តែង Jelly ដែលជាតារាស្រីម្នាក់មានវត្តមានក្នុងភាពយន្ត “A Dream Of Splendor” បានឱ្យដឹងថា Yifei គឺជាមនុស្សដែលយកចិត្តទុកដាក់ជាមួយមិត្តរួមការងារជាខ្លាំង។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ នាងធ្លាប់បានខលហៅ Yifei ដើរផ្សារជាមួយគ្នា ដោយមិនបានរំពឹងឡើយថា Yifei ដែលជាមនុស្សម្នាក់ចូលចិត្តនៅផ្ទះមិនសូវចេញក្រៅ បែរជាយល់ព្រមបែបនេះឡើយ។

គួរបញ្ជាក់ដែរថា តារាសម្តែងរូបស្រស់ Liu Yifei បានប្រើសមត្ថភាពរបស់នាងចាប់តាំងពីតួរាយរងរហូតបានក្លាយជាតួឯកស្រីដ៏មានប្រជាប្រិយភាពក្តោបបានតំណែងក្នុងភាពយន្តជាច្រើនដែលមានអ្នកគាំទ្រគ្រប់ទិសទី៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង