×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Darwin Nunez សម្រេច​ការផ្ទេរ​មកកាន់ Liverpool ជាផ្លូវការ

Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយ Benfica ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Darwin Nunez ។ នេះបើយោងតាមក្លិប ព័រទុយហ្គាល់បានបញ្ជាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

Benfica និយាយថាតម្លៃ ៧៥លានអឺរ៉ូ ជាមួយនឹងតម្លៃបន្ថែមឡើងដល់ ១០០លានអឺរ៉ូ ត្រូវបានយល់ព្រមជាមួយ Liverpool ។ Nunez វ័យ ២២ឆ្នាំស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤១ ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Benfica កាលពីរដូវកាលមុន។ ការផ្ទេរកំណត់ត្រារបស់ Liverpool គឺ ៧៥លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Virgil van Dijk ពី Southampton ក្នុងឆ្នាំ២០១៨។

Nunez ដែលបង្ហាញខ្លួនបាន ១១ដង សម្រាប់ជម្រើសជាតិអ៊ុយរុយហ្គាយ បានស៊ុតបញ្ចូលទី ២៦គ្រាប់ក្នុងការប្រកួតលីគចំនួន ២៨ ប្រកួតក្នុងរដូវកាល ២០២១-២២។ គេក៏បានស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុង ១០ប្រកួតនៅ Champions League កាលពីរដូវកាលមុន រួមទាំងគ្រាប់បាល់ទល់នឹង Liverpool ក្នុងការប្រកួតទាំងពីរជើងនៃវគ្គ ៨ក្រុមចុងក្រោយរបស់ពួកគេកាលពីខែមេសា។

កីឡាករសញ្ជាតិព័រទុយហ្គាល់អាយុ ១៩ឆ្នាំ Fabio Carvalho បានក្លាយជាកីឡាករដំបូងរបស់ Liverpool នៃទីផ្សារដោះដូរកីឡាកររដូវក្តៅក្នុងខែឧសភា ដោយខ្សែប្រយុទ្ធរូបនេះ នឹងចូលរួមជាផ្លូវការពី Fulham នៅថ្ងៃទី១ ខែកក្កដា។

ក្រុមហង្សក្រហម បានច្រានចោលកិច្ចព្រមព្រៀងដែលមានតម្លៃ ៣០ លានផោនពី Bayern Munich សម្រាប់ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ។ ខ្សែប្រយុទ្ធ Mohamed Salah និង ខ្សែប្រយុទ្ធ Roberto Firmino នឹងផុតកុងត្រានៅឆ្នាំក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង