×

រឿងក្តី Kris Wu បាន​អូសបន្លាយ​ជិតមួយ១ឆ្នាំ ពេលនេះ​តុលាការ​សម្រេច​ប្តឹង​អតីត​សមាជិក​ក្រុម EXO រូបនេះហើយ

ចិន៖ រឿងអាស្រូវរបស់តារាចម្រៀង Kris Wu រំលោភក្មេងស្រីជាអនីតិជន បានផ្ទុះកក្រើកកាលពីអំលុងខែកក្កដា ឆ្នាំ២០២១ ក្រោមស្នាដៃអតីតមិត្តមិត្តស្រី Du Meizhu រហូតតារាប្រុសរូបនេះត្រូវបានឃាត់ខ្លួនក្នុងខែសីហា ឆ្នាំ២០២១ កន្លងទៅ។

រយៈពេលកន្លងទៅជិតមួយឆ្នាំ ពេលនេះយោងតាមតុលាការក្រុងប៉េកាំងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ថ្មីនេះ បានសម្រេចប្តឹង Kris Wu ករណីរំលោភ និងបង្ហាញអាកប្បកិរិយាមិនសមរម្យ ដែលពេលវេលានៃការកាត់ទោសនឹងប្រកាសនៅពេលក្រោយ។

គួរបញ្ជាក់ដែរថា Du Meizhu គឺជាអ្នកដែលបានបង្កូកប្រកាសរឿងមួយនេះឡើងរហូតធ្វើឱ្យ Kris Wu ធ្លាក់ខ្លួនក្លាយជាអ្នកទោសដោយនាងបានអះអាងថា ខ្លួនក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀតផងដែរ។

ដូចនេះគ្រាន់តែទទួលបានព័ត៌មានកាត់ក្តីពីខាងតុលាការភ្លាម Meizhu បានចែករំលែកព័ត៌មានដោយដាក់ Emoji សំពះបន់ស្រន់ជាការបញ្ជាក់ថា ទីបំផុតច្បាប់បានដាក់ទោសមនុស្សអាក្រក់ហើយ។ ប៉ុន្តែជាលទ្ធផល នាងបែរជាទទួលបាន Comments រិះគន់ពីមហាជនជាមួយពាក្យអសុរសទៅវិញ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង