ការផ្ទេររបស់ Erling Haaland ទៅកាន់ Manchester City ត្រូវបានបញ្ជាក់ដោយម្ចាស់ជើងឯក Premier League នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។
ខ្សែប្រយុទ្ធរូបនេះ បាននិយាយវាជា “មោទកភាពសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ” ហើយនិយាយថា ខ្លួនបានចូលរួមជាមួយក្លិបដ៏ល្អឥតខ្ចោះ។
ឪពុករបស់ Haaland គឺ Alfie ធ្លាប់លេងឱ្យ Man City នៅដើមទសវត្សរ៍ឆ្នាំ២០០០ ហើយកីឡាករវ័យ ២១ ឆ្នាំរូបនេះដែលត្រូវជាកូនប្រុសរបស់គាត់ បានចូលរួមពី Borussia Dortmund បន្ទាប់ពីលក្ខខណ្ឌទិញផ្តាច់ ៦០ លានអឺរ៉ូ។ គេនឹងទទួលបាន ៣៧៥.០០០ផោនក្នុងមួយសប្តាហ៍ បូករួមទាំងប្រាក់រង្វាន់។
Haaland ស៊ុតបញ្ចូលទីបាន ៨៦ គ្រាប់ក្នុង ៨៩ប្រកួតសម្រាប់ Dortmund បន្ទាប់ពីចូលរួមពីក្រុម Red Bull Salzburg ។ គ្រាប់បាល់ពីរគ្រាប់សម្រាប់ក្រុមជម្រើសជាតិន័រវែសរបស់គេទល់នឹងក្រុមស៊ុយអែត ក្នុងការប្រកួត Nations League កាលពីពេលថ្មីៗនេះ បានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គេ កើនដល់ ២០គ្រាប់ពីការប្រកួត ២១លើក៕