×

មិននឹកស្មានថា អតីត​ស្វាមី​របស់ Britney Spears ហ៊ាន​សម្រុក​ចូល​ផ្ទះនាង​ដើម្បី​បំផ្លាញ​រោងការ​នាង​ជាមួយ​ស្វាមី​ក្រោយសោះ

អាមេរិក៖ បន្ទាប់ពីភ្ជាប់ពាក្យអស់រយៈពេល ១ឆ្នាំមក តារាចម្រៀង Britney Spears បានសម្រេចចិត្តយកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃមង្គលរបស់នាង និងគូដណ្តឹងដែលនឹងប្រារព្ធឡើងនៅ Los Angeles។ យោងតាមប្រភព TMZ បានឱ្យដឹងថា តារាស្រីរូបនេះបានកំណត់ចំនួនភ្ញៀវត្រឹម១០០នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្រុមគ្រួសារនាង មិនមានវត្តមានក្នុងពិធីមង្គលមួយនេះឡើយ ប៉ុន្តែពួកគេនៅតែត្រេកអរជាមួយកម្មវិធីរបស់នាងដដែល។

គ្រប់គ្នាកំពុងញាប់ដៃញាប់ជើងធ្វើការតុបតែងដំឡើងផ្កាស្រស់ចម្រុះពណ៌យ៉ាងស្រស់ស្អាតរហូតទទួលបានការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ អតីតស្វាមីដែលជាមិត្តភក្តិកាលពីកុមារភាពរបស់ Britney ដែលអ្នកទាំង២ធ្លាប់បានរៀបការនឹងគ្នាបានតែ ៥៥ម៉ោងប៉ុណ្ណោះក៏លែងលះគ្នាវិញនោះ បានសម្រុកចូលទៅផ្ទះតារាចម្រៀងស្រីរូបនេះ និងបំផ្លាញរោងការដែលកំពុងដំណើរការតុបតែងយ៉ាងរលូន។

មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងឆោឡោប្រាប់គ្រប់គ្នានៅទីនោះថា Britney ជាអ្នកហៅលោកឱ្យមក។ មិនយូរប៉ុន្មានប៉ូលិសក៏បានទៅដល់ និងឃាត់ខ្លួនលោកភ្លាមៗតែម្តង។ គួរបញ្ជាក់ដែរថា ដំណឹងដែលអតីតស្វាមី Britney ចូលទៅបំផ្លាញរោងការដែលកំពុងតុបតែងនោះត្រូវបានអ្នកគាំទ្ររបស់នាងជាអ្នកប្រាប់ដំណឹងមួយនេះបន្ទាប់ពីឃើញលោក Live បង្ហាញឱ្យឃើញពីសកម្មភាពរបស់ខ្លួននៅលើបណ្តាញសង្គម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង