×

Jakie Chan ខឹង​ដល់​ថ្នាក់​គេងមិនលក់​បន្ទាប់ពី​ឃើញ​វីដេអូ​បុរស ៩នាក់​ប្រើ​ហិង្សា​លើស្ត្រីម្នាក់​នៅ​ទីសាធារណៈ តែ​គ្មានអ្នកជួយ

ចិន៖ នៅលើបណ្តាញសង្គម Weibo កំពុងផ្ទុះការភ្ញាក់ផ្អើលលើវីដេអូមួយដែលបុរស ៩នាក់បានព្រួតវាយស្ត្រីម្នាក់យ៉ាងសាហាវនៅទីសាធារណៈក្នុងភោជនីយដ្ឋានមួយនៅខេត្ត Hebei ប្រទេសចិន ដោយគ្មាននរណាជួយនាងឡើយ។

ក្នុងវីដេអូបានបង្ហាញឱ្យឃើញបុរសមួយក្រុមនោះបានបោចសក់វាយទះតប់នាង បើទះជានាងដួលក្រាបលើដីហើយក៏ដោយ។ បន្ទាប់ពីវីដេអូនៃការប្រើហិង្សាលើស្ត្រីមួយនោះបានផ្ទុះឡើងនៅក្នុងបណ្តាញសង្គម Weibo រួចមក តារាសម្តែងលំដាប់កំពូល Jackie Chan បានសរសេរពាក្យមួយចំនួនបង្ហាញអារម្មណ៍របស់ខ្លួនថា៖

“ម្សិលមិញបុគ្គលិករបស់ខ្ញុំបានយកវីដេអូឱ្យខ្ញុំមើល ខ្ញុំពិតជាខឹងខ្លាំងណាស់រហូតគេងមិនលក់ទៀតផង។ អ្វីដែលធ្វើឱ្យចិត្តខ្ញុំកាន់តែឈឺចាប់នោះគឺ មនុស្សទាំងអស់នៅកន្លែងកើតហេតុ មានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលចេញមុខរារាំង រីឯបុរសទាំងអស់នៅទីនោះបែរជាឈរមើលនឹងភ្នែកទៅវិញ”។

Jakie បានបន្ថែមទៀតថា “ម៉េចនឹងរឿងបែបនេះអាចកើតឡើងនៅប្រទេសយើង? ខ្ញុំបានឮដំណឹងមកថា ក្រុមនោះត្រូវបានប៉ូលិសឃាត់ខ្លួនហើយ និងរង់ចាំការកាត់ទោស។ នៅពេលដែលខ្ញុំថតរឿងយើងតែងប្រកាន់ខ្ជាប់នូវអំពើហិង្សាលើស្ត្រី និងគ្នាទាំងក្រុមព្រួតម្នាក់”។

ការបង្ហាញអារម្មណ៍របស់ Jakie នៅលើគណនី Weibo របស់លោកបានធ្វើឱ្យអ្នកគាំទ្ររបស់លោកកោតសរសើរជាខ្លាំងដែលលោកបានឈឺឆ្អាលដោយបង្ហាញវាឡើងនៅលើបណ្តាញសង្គមបែបនេះ។ ទោះជាយ៉ាងណា ក៏មានមតិមួយចំនួនបានប្រឆាំងនឹងពាក្យសម្តីរបស់ Jakie ផងដែរ ដោយពួកគេបានលើកថាក្រុមនោះមានគ្នាច្រើននាក់ណាស់ រីឯមតិខ្លះបានលើកឡើងថា ការដែលយើងត្រូវបង់ថ្លៃសំណងឱ្យគេគឺវាមានតម្លៃខ្ពស់ណាស់បន្ទាប់ពីបង្ហាញភាពជាវីរបុរសរួច”៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង