×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ស្រីលង្កា​ដាក់ច្បាប់​បន្ថែម​ថ្ងៃឈប់សម្រាក​មួយថ្ងៃទៀត​ដល់​អ្នកធ្វើការងារ​សាធារណៈ ក្នុងការ​បង្កើន​ពេលវេលា​ដើម្បី​ធ្វើការ​ដាំដំណាំ​បន្ថែម​ជួយ​សេដ្ឋកិច្ចជាតិ

ស្រីលង្កា៖ ប្រទេសស្រីលង្កាបានអនុម័តិច្បាប់ថ្មី ដែលតម្រូវឱ្យអ្នកធ្វើការទូទៅ ធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដើម្បីជួយសម្រួលនូវបញ្ហាខ្វះខាតប្រេងឥន្ធនៈ ក៏ដូចជាការលើកទឹកចិត្តឱ្យយកពេលសម្រាកនោះទៅដាំដុះបន្លែវិញ។ ប្រជាជនប្រមាណជា ១លាននាក់ ក្នុងប្រទេសស្រីលង្កា កំពុងបម្រើការងារក្នុងវិស័យសាធារណៈ ត្រូវទទួលរងបញ្ហាលំបាកយ៉ាងច្រើន ក្រោយពេលដែលប្រទេសនេះជួបបញ្ហាកង្វះរូបិយបណ្ណអន្តរជាតិ ដែលមិនមានលទ្ធភាពនាំចូលប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។

 

ប្រជាជនជាច្រើននាក់ ក្នុងចំណោមប្រជាជនប្រមាណជា ២២លាននាក់ នៅក្នុងប្រទេសនេះ បាននាំគ្នាតម្រង់ជួរនៅតាមស្ថានីយប្រេងឥន្ធនៈរាប់សិបម៉ោង ក៏ដូចភាពយ៉ាប់យ៉ឺនដែលបង្កមកពីកង្វះខាតអគ្គិសនីប្រើប្រាស់ជាច្រើនខែកន្លងមកនេះ។
កាលពីល្ងាចថ្ងៃចន្ទ គណៈរដ្ឋមន្ត្រីប្រទេសស្រីលង្កា បានអនុម័តិច្បាប់ថ្មី ដែលអនុញ្ញាតឱ្យ អ្នកបម្រើការទូទៅក្នុងវិស័យសាធារណៈ អាចឈប់សម្រាកបន្ថែមមួយថ្ងៃនៅត្រឹមថ្ងៃសុក្រ ក្នុងរយៈពេល ៣ខែទៅមុខជាដំណោះស្រាយមួយផ្នែកក្នុងការជួយសម្រួលដល់ភាពកង្វះខាតប្រេងឥន្ធនៈ តែក៏បានជម្រុញលើទឹកចិត្តឱ្យអ្នកដែលឈប់សម្រាកថ្ងៃសុក្រនោះ ជំនួសមកវិញដោយការដាំដុះដំណាំផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យព័ត៌មានរបស់រដ្ឋ បានឱ្យដឹងថា “វាសមរម្យហើយ ក្នុងការដែលអនុញ្ញាតឱ្យមានថ្ងៃឈប់សម្រាកមួយថ្ងៃបន្ថែមទៀត … ដើម្បីបង្កើនសកម្មភាពធ្វើកសិកម្មដាំដំណាំនៅតាមទីកន្លែងផ្សេងៗគ្នា នោះហើយគឺជាចម្លើយតបចំពោះបញ្ហាកង្វះស្បៀងអាហារ” ។

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង