×

គ្រាន់តែ​ឃើញ​គ្រែគេង​របស់ Jennie ភ្លាម​ម្នាក់ៗ​ចាប់អារម្មណ៍​ភ្លែត​ដោយសារ​តម្លៃ​ខ្ពស់​មិនធម្មតា

កូរ៉េខាងត្បូង៖ ហេតុតែជាតារាដ៏មានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្នក្នុងស្រទាប់យុវវ័យ Jennie ដែលជាសមាជិកក្រុម BLACKPINK តែងទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីធំៗជាច្រើនលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងត្រូវបានផលិតផលម៉ាកយីហោល្បីៗមួយចំនួនជ្រើសរើសនាងឱ្យធ្វើជាទូតសុឆន្ទៈប្រចាំផលិតផលរបស់ពួកគេទៀតផង។

អាចរកប្រាក់ចំណូលបានច្រើនពីសិល្បៈ និងជាតារាលំដាប់កំពូលផងនោះ Jennie ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ការតុបតែងលម្អក្នុងផ្ទះរបស់នាងដែលពោរពេញដោយសម្ភារប្រណីតៗជាច្រើន។ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រែគេងម៉ាក Hastens របស់ Jennie ដែលមើលទៅសាមញ្ញប៉ុណ្ណោះ តែបើនិយាយពីតម្លៃវិញគឺខ្ទង់ ១៣៥.០០០ដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ បើទោះជាមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែគ្រែគេងមួយនេះរបស់ Jennie ក៏មានគុណភាពខ្ពស់ដែលសក្តិសមបំផុតសម្រាប់នាងដែលតែងហត់នឿយពីការងារសិល្បៈច្រើន និងត្រូវមានគ្រែគេងដែលមានគុណភាពដើម្បីសម្រួលដល់ដំណេករបស់នាងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង