×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សម្តេចតេជោ ហ៊ុន សែន ថា៖ ខ្ញុំ នឹង​ផ្តើមគំនិត​ឱ្យ​មេដឹកនាំ​អាស៊ាន ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួតបាល់ទាត់​ពិភពលោក World Cup

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញប្រទេសអាស៊ាន ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត World Cup ២០៣៤ និង២០៣៨”។ សម្តេចតេជោ ហ៊ុន សែន ថាថ្លែងបន្តថា៖ “ខ្ញុំ នឹងផ្តើមគំនិតឱ្យមេដឹកនាំអាស៊ាន ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត World Cup”។

នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២២នេះ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣.០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ទន្ទឹមនេះ សម្តេចតេជោបញ្ជាក់ថា ព្រឹត្តិការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEAGames-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមអ្នកស្នេហាវិស័យកីឡាលើពិភពលោក ចូលរួមអបអរសាទរ និងគាំទដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទី
១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ៕

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង