កូរ៉េខាងត្បូង៖ បន្ទាប់ពីរក្សាភាពនៅលីវអស់រយៈពេល ៤១ឆ្នាំមក តារាចម្រៀង និងសម្តែងស្រី Jang Nara បានប្រកាសនឹងរៀបការជាមួយមិត្តប្រុសដែលមានវ័យប្អូននាង ៦ឆ្នាំបន្ទាប់ពីអ្នកទាំងពីរ បានស្វែងយល់ចិត្តគ្នាអស់រយៈពេល ២ឆ្នាំ។
ម្ចាស់បទ “Sweet Dream” រូបនេះបានឱ្យដឹងថា នាង និងគូដណ្តឹងដែលជាអ្នកដឹកនាំរឿងបានស្គាល់គ្នានៅពេលសម្តែងភាពយន្ត ហើយអ្នកទាំងពីរ ក៏បានបាក់ចិត្តស្រលាញ់គ្នារហូតសម្រេចចិត្តសាងគ្រួសាររួមគ្នាដែលពិធីមង្គលការរបស់អ្នកទាំងពីរ នឹងប្រារព្ធនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាចនៅទីក្រុងសេអ៊ូល។
ពិធីមង្គលការរបស់តារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រនាងសប្បាយរីករាយជំនួស បន្ទាប់ពីនាងបានរកឃើញបុរសដែលអាចកាន់ដៃគ្នាសាងសុភមង្គលរួមគ្នាបែបនេះ៕