×

ការបំពុលខ្យល់ បាន​កាត់បន្ថយ​អាយុ​ជា​មធ្យម​នៅ​ទីក្រុង​ដេលី ជិត១០ឆ្នាំ

ឥណ្ឌា៖ របាយការណ៍របស់ក្រុមស្រាវជ្រាវអាមេរិកមួយ បាននិយាយថា ការបំពុលខ្យល់អាចកាត់បន្ថយអាយុជីវិតជិត ១០ឆ្នាំ នៅក្នុងរដ្ឋធានីដេលី ដែលជាទីក្រុងមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក។

ការសិក្សាបន្ថែមថា អាយុជាមធ្យមរបស់ប្រទេសឥណ្ឌា ត្រូវបានកាត់បន្ថយចំនួន ៥ ឆ្នាំ នៅកម្រិតគុណភាពខ្យល់បច្ចុប្បន្ន។ ប្រជាជនឥណ្ឌាចំនួន ១,៣ ពាន់លាននាក់រស់នៅក្នុងតំបន់ដែល កម្រិតនៃការបំពុលភាគល្អិតជាមធ្យមប្រចាំឆ្នាំ លើសពីដែនកំណត់សុវត្ថិភាពរបស់អង្គការសុខភាពពិភពលោក WHO គឺ 5µg/m³។ ខ្យល់អាកាសអាក្រក់ បានសម្លាប់មនុស្សរាប់លាននាក់ នៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។

ខ្យល់ដែលពោរពេញដោយផ្សែងអ័ព្ទ ដែលជាធម្មតាគ្របដណ្ដប់ទីក្រុងនានារបស់ឥណ្ឌា ក្នុងអំឡុងរដូវរងា មានផ្ទុកភាគល្អិតល្អិតដែលហៅថា PM2.5 ដែលជាភាគល្អិតតូចៗដែលអាចស្ទះសួត និងបង្កឱ្យមានជំងឺជាច្រើន។

សន្ទស្សន៍គុណភាពខ្យល់ដោយវិទ្យាស្ថានគោលនយោបាយថាមពលនៅសាកលវិទ្យាល័យឈីកាហ្គោ (EPIC) បានឱ្យដឹងថា មនុស្សប្រហែល ៥១០ លាននាក់ដែលរស់នៅក្នុងភាគខាងជើងនៃប្រទេសឥណ្ឌា ក្នុងនោះស្មើនឹងជិត ៤០% នៃចំនួនប្រជាជនឥណ្ឌា កំពុងបាត់បង់អាយុជាមធ្យម ៧,៦ ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង