×

“Squid Game” នឹង​បង្កើត​ជា​ល្បែងហ្គេម​ពិតប្រាកដ​សម្រាប់​ចាក់ផ្សាយ​កម្មវិធី​ទូរទស្សន៍​ដណ្តើម​ប្រាក់រង្វាន់ ៤.៥៦លានដុល្លារ

កូរ៉េខាងត្បូង៖ រឿង Squid Game ទទួលបានការគាំទ្រលើសពីការរំពឹងទុកពីបណ្តាទស្សនិកជនទូទាំងពិភពលោករហូត Netflix បានប្រកាសថាភាគ ២នឹងត្រូវបង្កើតឡើងឆាប់ៗនេះ។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ Netflix នឹងយក Squid Game មកបង្កើតជាកម្មវិធីល្បែងកម្សាន្តសម្រាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។

ដូចនេះ អ្នកដែលចង់ដាក់ពាក្យដណ្តើមប្រាក់រង្វាន់ត្រូវមានអាយុយ៉ាងហោចណាស់ ២១ឆ្នាំ ចេះប្រើប្រាស់ភាសាអង់គ្លេស និងទទួលបេក្ខជនតាមបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។ ទោះជាយ៉ាងណា សម្រាប់កម្មវិធីហ្គេមបែបណានោះ មិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយ រីឯការកំណត់សម្រាប់អ្នកចាញ់ហ្គេមដែលត្រូវគោរពតាមលក្ខខណ្ឌយ៉ាងណានោះក៏មិនទាន់បានសម្រេចនៅឡើយ។

បើទោះជា Squid Game នឹងត្រូវបង្កើតឡើងដោយកំណត់ចំនួនមនុស្ស និងប្រាក់រង្វាន់ដូចក្នុងរឿងក៏ពិតមែន ប៉ុន្តែមិនមែនបានន័យថា អ្នកចាញ់ហ្គេមនឹងត្រូវប្តូរជីវិតរបស់ពួកគេដូចក្នុងរឿងនោះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង