
អាមេរិក៖ ប៉ូលីសអាមេរិក បានបង្ហោះវីដេអូនៃបាញ់សម្លា ប់ជនសង្ស័យម្នាក់ កាលពីដើមខែនេះ នៅពេលដែលប៉ូលិស នៅជាយក្រុង Chicago បានបាញ់ជាច្រើនគ្រាប់ទៅលើបុរសម្នាក់ ដែលបានដកពូថៅចុះពីលើរថយន្ត បម្រុងកាប់ទៅលើគាត់ពេលបំពេញការងារ។

ហេតុការណ៍នេះ បានកើតឡើងនៅប៉ូលីសម្នាក់ កំពុងសួរដេញដោលលើអ្នកបើកបរបំពានច្បាប់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ភ្លាមៗនេះ រថយន្តរបស់ជនសង្ស័យបានឈប់នៅកណ្តាលផ្លូវ ហើយជនសង្ស័យបានចុះពីរថយន្ត ដោយមានកាន់ពូថៅ បម្រុងកាប់ទៅលើប៉ូលិសនោះ ប៉ុន្តែសមត្ថកិច្ចបានប្រតិកម្មទាន់ពេល ដោយដកកាំភ្លើងបាញ់ទៅលើជនសង្ស័យ ដើម្បីការពារខ្លួន។
ជនសង្ស័យ មានឈ្មោះ Edward C. Samaan អាយុ ២៨ ឆ្នាំ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ។ គេមិនទាន់ដឹងទេថា ជនសង្ស័យមានគំនំ ឬយ៉ាងណា ទើបឈានដល់ការធ្វើបែបនេះ ហើយការស៊ើបអង្កេតត្រូវបានធ្វើឡើងផងដែរ៕

(ទស្សនាវីដេអូ)