×

អ្នកគាំទ្រ​ជាច្រើន​នាំគ្នា​ស្រែកហ៊ោកញ្ចៀវ​បន្ទាប់ពី ហង្ស ម៉ានីតា ជា​អ្នកគ្រង​មកុដ​បវរកញ្ញាចក្រវាល​ឆ្នាំ២០២២

ភ្នំពេញ៖ កម្មវិធីប្រលងបវរកញ្ញាចក្រវាលត្រូវបានបញ្ចប់ជាស្ថាពរដោយទីបំផុត មកុដដែលមានតម្លៃ ១៨ម៉ឺនដុល្លារបានធ្លាក់លើបេក្ខនារី ហង្ស ម៉ានីតា ដែលជាកូនកាត់ខ្មែរ-បារាំងកាលពីរាត្រីថ្ងៃពុធ យប់មិញនេះជាមួយនឹងសំឡេងអបអរស្រែកហ៊ោកញ្ចៀវពីសំណាក់អ្នកគាំទ្រជាច្រើន។

បវរកញ្ញាចក្រវាលឆ្នាំ២០២២ រូបនេះត្រូវបានគ្រប់គ្នាលើកសរសើរពីរូបសម្រស់ ចំណេះដឹង ភាពជឿជាក់ ដែលសមត្ថភាពទាំងប៉ុន្មាននេះបានធ្វើឱ្យប្រជាប្រិយភាពរបស់ ហង្ស ម៉ានីតា មានភាពលេចធ្លោខ្លាំងក្នុងចំណោមបេក្ខនារីជាច្រើនរូបទៀតដែលសុទ្ធសឹងតែជាជើងខ្លាំងដូចគ្នា។

បន្ទាប់ពីបានគ្រងម្កុដបវរកញ្ញាប្រចាំឆ្នាំ២០២២ហើយ គ្រប់គ្នាសង្ឃឹមយ៉ាងមុតមាំថា ដំណើរនៃការប្រកួតបន្តលើឆាកអន្តរជាតិនាពេលខាងមុខ ហង្ស ម៉ានីតា នឹងអាចឈានដល់ Top20 ពីការប្រកួតដែលប្រជុំទៅដោយរាជិនីសម្រស់ពីបណ្តាប្រទេសនានាជាច្រើនលើពិភពលោក។

ចង់ដឹងថា រាជិនីសម្រស់កម្ពុជាប្រចាំឆ្នាំ ២០២២ កញ្ញា ហង្ស ម៉ានីតា សក្តិសមជាមួយមកុដបវរកញ្ញាចក្រវាលប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

      

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង