
ថៃ៖ មេធាវីថៃ ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា បុគ្គលម្នាក់ ដែលល្បីល្បាញក្រោយក្លែងបន្លំ ជាព្រះវររាជមាតា នៃព្រះរាជាណាចក្រថៃឡង់ដ៍ ព្រះនាម Sirikit ត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

បុគ្គលដែលគេនិយមហៅថា Mom Dew ត្រូវបានប៉ូលិសអ៊ីនធឺណិតថៃ ចាប់ខ្លួន ហើយចោទប្រកាន់ពីបទប្រមាថមហាក្សត្រ តាមរយៈវីដេអូផ្សព្វផ្សាយ ថ្មីៗ ដែលលេចឡើងរបស់ក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិត Lazada ។
ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះផងដែរ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣នាក់ ពីបទចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ តាមរយៈការក្លែងបន្លំខ្លួនជាសមាជិក នៃគ្រួសាររាជវង្ស តាមវីដេអូទីផ្សារនៃក្រុមហ៊ុនលក់ទំនិញខាងលើ។ អ្នកទាំងពីរ មានឈ្មោះ Nurat និង Nara Crepe Kratoey ។ បុគ្គលឈ្មោះ Nurat ត្រូវបានចោទប្រកាន់ថាបានក្លែងបន្លំជាព្រះអង្គម្ចាស់ Chulabhorn ៕


