×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អបអរសាទរ! ទីបំផុត​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង នឹង​តភ្ជាប់​បំពង់​ចែកចាយ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ហើយ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ម្ចាស់ទីលំនៅបច្ចុប្បន្នក្នុងភូមិសាស្ត្រ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នឹងទទួលបានទឹកប្រើប្រាស់ចេញពីរោងចក្រផលិតទឹកស្អាតបាក់ខែងថ្មី។

ដើម្បីបង្កើនសម្ពាធទឹកក្នុងរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវជីកដាក់បំពង់មេនាំទឹកស្អាតថ្មីទំហំ ២០០០មម នៅផ្លូវលេខ១២០K (មហាវិថីឈ្នះឈ្នះ) ចាប់ពីរង្វង់មូលកប់ស្រូវ រហូតដល់ផ្លូវលេខ១៤៣R ដែលមានប្រវែងសរុប 200ម៉ែត្រ ដែលត្រូវបញ្ជូនទឹកស្អាតពីរោងចក្រផលិតទឹកស្អាតបាក់ខែង ចាប់ពីថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ រហូតដល់បញ្ចប់ការងារនេះ។

រដ្ឋាករទឹក នឹងត្រូវជីកដាក់បំពង់មេនាំទឹកស្អាតថ្មីទំហំ ១៤០០មម នៅផ្លូវលេខ១៤៣R ចាប់ពីផ្លូវលេខ១២០K (មហាវិថីឈ្នះឈ្នះ) រហូតដល់ផ្លូវលេខ១៤៣R-១(ផ្លូវឡឥដ្ឋ) ដែលមានប្រវែងសរុប ១៣០០ម៉ែត្រ ដែលត្រូវបញ្ជូនទឹកស្អាតពីរោងចក្រផលិតទឹកស្អាតបាក់ខែង ចាប់ពីថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង