
សៀមរាប៖ អតីត ភូមិវប្បធប៌ ដែលត្រូវបានប្រកាសបិទអំឡុងពេល២ឆ្នាំមុន នឹងបើកដំណើរការឡើងវិញ ក្នុងពេលឆាប់ៗនេះ ក្រោមឈ្មោះថ្មី ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ សាជាថ្មី បន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាល។

ភូមិវប្បធម៌ បានបិទកាលពីឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺរាតត្បាតមួយនេះ បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ការចំណាយ បន្តទៀតបានឡើយ។
អតីតវប្បធម៌កម្ពុជា មានផ្ទះ និងអគារប្រវត្តិសាស្រ្តរបស់ប្រជាជនខ្មែរ និងមានបង្ហាញពីជីវភាពរបស់ជនជាតិទាំងអស់ ។ ភ្ញៀវទេសចរ អាចរីករាយជាមួយនឹងការសម្ដែង របាំជនជាតិភាគតិច និងអាចទស្សនាការសម្ដែង អំពីប្រពៃណីរបស់ជនជាតិខ្មែរ ។ ទេសចរអាចមើលឃើញ អំពីការបង្ហាញរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងឆ្នៃត្បូងផងដែរ៕
