×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City ដេញថ្លៃ​ខ្សែការពារ​ស្លាបឆ្វេង​របស់ Brighton

Manchester City ត្រៀមដេញថ្លៃទិញ Marc Cucurella របស់ Brighton ដែលជាគោលដៅកំពូលរបស់ពួកគេ។ លោក Pep Guardiola ប្តេជ្ញាចុះហត្ថលេខាជាមួយកីឡាករដែលមានស្រុកកំណើតតែមួយ បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

Cucurella បានចូលរួមជាមួយ Brighton ពីក្រុម Getafe កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីលេងនៅ Barcelona ក្រុម B ។ Man City បានដាក់ការដេញថ្លៃដំបូងរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃ។

Brighton អាចចំណេញយ៉ាងច្រើនប្រសិនបើពួកគេលក់ Cucurella ដែលបានចូលរួមក្នុងតម្លៃ ១៥,៤ លានផោន។

ទោះបីជា Oleksandr Zinchenko និង Joao Cancelo បានលេងល្អនៅខ្សែការពារឆ្វេងកាលពីរដូវកាលមុនដើម្បីជួយ Man City លើកពានក៏ដោយ ក៏ Guardiola ចង់បានអ្នកឯកទេសម្នាក់ទៀតនៅក្នុងតំណែងនេះ។

សូមជម្រាបថា Man City ទើបតែបានប្រកាសពីការទិញ Erling Haaland ពី Borussia Dortmund ក្នុងតម្លៃ ៥១ លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង