×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

យប់នេះ CBS គុនខ្មែរ ឈាន​ដល់​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រហើយ

នៅថ្ងៃសុក្រ ទី17 ខែមិថុនា ឆ្នាំ 2022 គឺជាការប៉ះគ្នារវាងកីឡាករ ប៊ន ពន្លឹក នៃក្រុមទន្សោងទក្សិណ ទល់នឹង កីឡាករ ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ ខណៈ កីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ ប៉ះកីឡាករ ផាន់ ខាំតៃ នៃក្រុមឆ្លាមសឦសាន សម្រាប់ប្រភេទ 54 គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្រាប់ ប៊ន ពន្លឹក មិនទាន់ស្គាល់ពាក់ថាចាញ់ឡើយ ក្នុងការប្រកួតសង្វៀន CBS គុនខ្មែរ វគ្គសន្សំពិន្ទុ ហើយក៏ជាមិត្តរួមក្រុមរបស់កីឡាករ ឡុង អាឆើត ដែលបានឈ្នះពានរង្វាន់ និងទឹកប្រាក់ 20 លានរៀលជាក្រុម បន្ទាប់ពីបិទបញ្ចប់វគ្គសន្សំពិន្ទុ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ សម្រាប់គូប្រកួតរបស់ ពន្លឹក ពោលគឺ ផល ស៊ីឡុង ធ្លាប់ឈ្នះ 2 និងចាញ់ 1 ក្នុងវគ្គសន្សំពិន្ទុ។

ចំណែក សូដា សូសែន ក៏មិនទាន់ចាញ់ផងដែរ មុនឡើងទៅប៉ះ ផាន់ ខាំតៃ ដែលធ្លាប់ចាញ់ 1 ប្រកួត កាលពីសប្ដាហ៍ដំបូងទល់នឹង ប៊ន ពន្លឹក។

ចង់ដឹងថា តើសប្ដាហ៍នេះ កីឡាកររូបណាខ្លះ នឹងមានឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រសង្វៀន CBS គុនខ្មែរ ដែលជា Boxing League ដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា កុំភ្លេចរង់ចាំទស្សនានៅយប់នេះ ចាប់ពីម៉ោង 7 យប់ ដល់ 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង