×

Selena Gomez បង្ហាញ​អារម្មណ៍​លំបាក​ដែល​បាន​ឆ្លងកាត់​កន្លង​មក​ក្រោយ​បែកគ្នា​ជាមួយ Justin Bieber

អាមេរិក៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង Selena Gomez បានផ្តល់បទសម្ភាន៍ជាមួយនឹងសារព័ត៌មានហូលីវូដដោយបានចែករំលែកពីបញ្ហាជីវិតដែលបានជួបកន្លងមក ដោយក្នុងនោះនាងក៏បានឱ្យដឹងពីផលលំបាកដែលត្រូវប្រឈមនៅពេលដែលបែកគ្នាជាមួយនឹង Justin Bieber ផងដែរ។

Selena បានបញ្ជាក់ឱ្យដឹងនៅក្នុងបទសម្ភាសន៍នោះថា “ខ្ញុំបានឆ្លងកាត់ការលំបាកជាច្រើនទាំងផ្លូវចិត្ត និងផ្លូវកាយ។ ខណៈពេលនោះ ខ្ញុំបានកើតជំងឺ Lupus ដែលកើតឡើងនៅពេលប្រព័ន្ធការពាររាងកាយរងការវាយប្រហារជាលិកាដល់សរីរាង្គដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់សរីរាង្គជាច្រើនដូចជា សន្លាក់ ស្បែក ក្រលៀន ខួរក្បាល បេះដូង សួត រួមទាំងកោសិកាឈាមផងដែរ”។

Selena បានបន្ថែមថា ស្ថានភាពពេលនោះពិតជាលំបាកខ្លាំងមិនដឹងត្រូវបកស្រាយយ៉ាងណា ទោះជាយ៉ាងណា វាក៏បានជួយអភិវឌ្ឍន៍អត្តចរិត ការគិតដោយខ្ញុំមិនចាំបាច់ស៊ូទ្រាំជាមួយនឹងរឿងដែលគ្មានហេតុគ្មានផល និងការមិនគោរពអ្វីទៀតឡើយ ខ្ញុំពិតជាមានមោទកភាពនឹងខ្លួនឯងនូវអ្វីដែលខ្ញុំបានក្លាយមកដូចសព្វថ្ងៃនេះ។

គួរបញ្ជាក់ដែរថា បទចម្រៀង “Lose You To Love Me” គឺជាបទចម្រៀងដែល Selena សរសេររៀបរាប់អំពីខ្លួនឯងជាមួយនឹងអតីតមិត្តប្រុស Justin Bieber ដែលនាងដឹងច្បាស់ថា អ្នកគាំទ្រនឹងចាប់អារម្មណ៍ជាមួយនឹងបទមួយនេះដោយសារវាជាបទដែលនាងនិពន្ធឡើងដើម្បីនិយាយពាក្យលាដល់ស្នេហាចាស់។

Selena ថា “ការសរសេរបទចម្រៀងមួយនេះវាពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍រីករាយជាខ្លាំង ទោះជាយ៉ាងណាវាក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង