×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

សាលាបឋមសិក្សា​នៅ​ប្រទេសចិន ដាក់តុ​ដែល​អាច​បត់បែន​ជា​គ្រែគេង​ដើម្បី​ជា​ភាពងាយស្រួល​ដល់​សិស្ស​អាច​សម្រាក​ថ្ងៃបាន

ចិន៖ ដោយសារក្មេងៗត្រូវការសម្រាកឱ្យបានច្រើន ដូចនេះនៅតាមសាលាមួយចំនួនបានរៀបចំជាបន្ទប់សម្រាប់សិស្សសម្រាក បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួច មុនពេលបន្តកម្មវិធីសិក្សានាពេលបន្ទាប់។ យ៉ាងណាមិញ ក្រលេកមើលទៅសាលាបឋមសិក្សា Dongmenwai ដែលស្ថិតនៅស្រុក Congtai ខេត្ត Hebei ភាគខាងជើងប្រទេសចិន ឯណោះវិញបានប្រើប្រាស់កៅអីដែលអាចបត់បែនជាគ្រែគេងបានដើម្បីជាភាពងាយស្រួលសម្រាប់សិស្សទាំងអស់ក្នុងសាលា។

ធ្វើដូចនេះសិស្សទាំងអស់អាចសម្រាកថ្ងៃបាននៅតុអង្គុយរបស់ខ្លួនផ្ទាល់ដោយមានខ្នើយកើយ និងភួយមួយឈុតតែម្តង។ ចង់ដឹងថា តុដែលអាចបត់បានជាគ្រែនេះគួរឱ្យចាប់អារម្មណ៍ និងផ្តល់ភាពងាយស្រួលសម្រាប់សិស្សប៉ុណ្ណា តោះទៅទស្សនរូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង