×

ភ្ញៀវទេសចរ​បរទេស​ម្នាក់​ខ្យល់គរ​ខណៈ​កំពុង​ទស្សនា​ប្រាសាទអង្គរវត្ត សំណាង​បាន​ភ្នាក់ងារ​ខាង​អាជ្ញាធរជាតិ​អប្សរា​ធ្វើការ​សង្គ្រោះ​បឋម

សៀមរាប៖ យោងតាមផេកបណ្តាញសង្គមរបស់អាជ្ញាធរជាតិអប្សរាបានចែករំលែកឱ្យដឹងថា ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានអាការខ្យល់គរនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ជនជាតិអាមេរិកកាំងអាយុ៦៥ ម្នាក់ត្រង់ចំណុចក្តាបែននៃប្រាសាទអង្គរវត្ត។

ភ្លាមៗនោះ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះបឋម ដើម្បីជួយសម្រួលឱ្យគាត់មានអាការល្អប្រសើរឡើងវិញ និងអាចដើរបានដោយខ្លួនឯងឡើងរថយន្តទៅសម្រាកបន្ទាប់ពីអាការបានធូរស្បើយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង