×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រកឃើញ​កីឡាករ​ដែល​បាន​ឈាន​ទៅវគ្គផ្ដាច់ព្រ័ត្រ​ទម្ងន់ 54 គ.ក្រ សង្វៀន CBS គុនខ្មែរ

បន្ទាប់ពីការប្រកួតស្វិតស្វាញកាលពីយប់ថ្ងៃសុក្រ ទី 17 ខែមិថុនា ឆ្នាំ២០២២ កម្មវិធី CBS គុនខ្មែរ បានរកឃើញកីឡាករទាំងពីររូប ដែលបានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមខ្សែក្រវាត់ ប្រភេទទម្ងន់ 54 គីឡូក្រាម។

កាលពីយប់មិញ ទាំងពិធីករ ទាំងទស្សនិកជន ស្ទើរតែមិនជឿថា កីឡាករ ប៊ន ពន្លឹក នៃក្រុមទន្សោងទក្សិណ ដែលទើបតែទទួលបានពានរង្វាន់ពី CBS គុនខ្មែរ និងប្រាក់រង្វាន់ 20 លានរៀល កាលពីវគ្គសន្សំពិន្ទុ បានទទួលរងបរាជ័យក្រោមកណ្ដាប់ដៃ និងការធាក់ជើងដ៏ល្អរបស់កីឡាករ ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ។

ផល ស៊ីឡុង ដែលធ្លាប់ឈ្នះ 1 និង ចាញ់ 2 ដង ឈរលេខ 2 នៅវគ្គសន្សំពិន្ទុ បានយកឈ្នះ ប៊ន ពន្លឹក ដែលមិនស្គាល់ពាក្យថាចាញ់នៅវគ្គមុន ដោយការសម្រេចជាឯកច្ឆន (5-0) របស់ចៅក្រមទាំង 5 រូប។ ចៅក្រមទីមួយ បានផ្ដល់ពិន្ទុ 99-96 ចៅក្រមទីពីរ ផ្ដល់ 98-97 ចៅក្រមទីបី ផ្ដល់ 100-95 ចៅក្រមទីបួន ផ្ដល់ 99-96 និងចៅក្រមទីប្រាំ ផ្ដល់ 99-95 ។

រីឯមួយគូទៀត កីឡាករ សូដា សូសែន ក្រុមឥន្ទ្រីអាគ្នេយ៍ បានបន្តកំណត់ត្រាមិនចាញ់របស់ខ្លួននៅក្នុងសង្វៀន CBS គុនខ្មែរ ដោយបានផ្តួលកីឡាករ ផាន់ ខាំតៃ មកពីក្រុមឆ្លាមសឦសាន ដែលឈរលេខ 2 ក្នុងវគ្គសន្សំពិន្ទុ។ ក្រោយចប់ការប្រកួត ចៅក្រមទីមួយ ផ្ដល់ពិន្ទុ 99-96 ចៅក្រមទីពីរ ផ្ដល់ 98-97 ចៅក្រមទីបី ផ្ដល់ 96-98 ចៅក្រមទីបួន ផ្ដល់ 99-96 និងចៅក្រមទីប្រាំ ផ្ដល់ 99-96 ។ ជាលទ្ធផល ការសម្រេចរបស់ចៅក្រមមិនឯកច្ឆន (4-1) ។

ដូច្នេះ សូដា សូសែន នឹងត្រូវឡើងទៅប៉ះជាមួយ ផល ស៊ីឡុង នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមខ្សែក្រវាត់ទម្ងន់ 54 គីឡូក្រាម។

កម្មវិធី CBS គុនខ្មែរ ដែលជា Boxing League ដំបូងគេនៅកម្ពុជា នឹងផ្សាយផ្ទាល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទម្ងន់ 57 គីឡូក្រាម នៅថ្ងៃសុក្រ ទី 24 ខែមិថុនា ឆ្នាំ 2022 នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ចាប់ពីម៉ោង 7-9 យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង