×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ពាក្យចចាមអារ៉ាម​នាំគ្នា​ខ្សឹបខ្សាវ​ថា Jennie កំពុង​ពិភាក្សា​សម្តែង​រឿង “The Idol” ជាមួយ The Weekend រួម​ជាមួយ​តារាល្បីៗ​ជាច្រើនទៀត

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៧ ខែមិថុនា ម្សិលមិញនេះបានឱ្យដឹងថា Jennie ដែលជាសមាជិកតារាចម្រៀង BLACKPINK កំពុងពិភាក្សាការថតខ្សែភាពយន្ត “The Idol” ដែលជាការបង្កើតឡើងដោយតារាចម្រៀង The Weekend, Sam Levinson និង Reza Fahim។

នៅក្នុងរឿង “The Idol” នេះដែរ សាច់រឿងនិយាយអំពីតារាចម្រៀងប៉ុបម្នាក់មានទំនាក់ទំនងលួចលាក់ជាមួយនឹងម្ចាស់ក្លឹបមួយកន្លែងនៅ L.A ដែលភាពយន្តមួយនេះមានការចូលរួមសម្តែងដោយ The Weekend, Lily-Rose Depp, Troye Sivan រួមជាមួយនឹងសិល្បករជាច្រើនទៀតផងដែរ។

យោងតាមប្រភពបានឱ្យដឹងបន្ថែមថា កាលពីឆ្នាំ២០២១ កន្លងទៅក្រុម BLACKPINK បានប្រទះឃើញទៅទទួលទានអាហារពេលល្ងាចជាមួយតារាចម្រៀង The Weekend ដែលនេះជាផ្នែកមួយធ្វើឱ្យមានពាក្យចចាមអារ៉ាមកំពុងនាំគ្នាខ្សឹបខ្សាវគ្នាថា Jennie អាចនឹងលេចវត្តមាននៅក្នុងរឿង “The Idol” នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង