កម្សាន្ត៖ រំឮកទៅកាលពីសប្តាហ៍ទី២នៃកម្មវិធី “Saturday Night Live””Let’s Party” ពិធីការិនីដ៏ស្រស់ស្អាតយើងទទួលបានបាច់ផ្កាដ៏ស្រស់ស្អាតពីបុរសអាថ៌កំបាំងម្នាក់ ខណៈពេលដែលកម្មវិធីកំពុងដំណើរការ ធ្វើឱ្យទាំងសាមីខ្លួន ក៏ដូចជាទស្សនិកជននាំគ្នាស្រឡាំងកាំង និងចង់ដឹងជាខ្លាំងថាតើម្ចាស់បាច់ផ្កាជានរណា។
ទីបំផុត បុរសអាថ៌កំបាំងដែលបានជូនផ្កាដល់ វីជេវីតវីត ជាបុរសសង្ហាម្នាក់ដែលជាអ្នកគាំទ្រពិធីការិនីយើងជាយូរមកហើយទម្រាំមានឱកាសបានជូនផ្កា និងបានជួបផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំ “Saturday Night Live””Let’s Party”។
យ៉ាងណាមិញ ដើម្បីជាការអរគុណដល់អ្នកគាំទ្រដ៏ស្មោះស័្មគ្ររូបនេះ វីជេវីតវីត បានទៅពញាក់អារម្មណ៍អ្នកគាំទ្ររូបនេះវិញដល់កន្លែងធ្វើការតែម្តង រហូតធ្វើឱ្យលោកមានអារម្មណ៍ថាដូចកំពុងយល់សប្តិអុីចឹង។ ចង់ដឹងថា វីតវីត មានកាដូអ្វីជូនដល់អ្នកគាំទ្រវិញ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)