×

មិនមែន​កើតតែ​លើ​ចាស់ៗ បញ្ហា​គាំងបេះដូង​កើតលើ​មនុស្ស​វ័យក្មេងដែរ

គាំងបេះដូងធ្លាប់តែជាបញ្ហាដែលកើតឡើងលើមនុស្សវ័យចំណាស់ ហើយចំពោះមនុស្សដែលមានអាយុក្រោម៤០ឆ្នាំ កម្រជួបអាការនេះណាស់។ ប៉ុន្តែ បច្ចុប្បន្ននេះ យ៉ាងហោចណាស់មានអ្នកជំងឺម្នាក់ក្នុងចំណោម៥នាក់ ដែលជួបបញ្ហាគាំងបេះដូង និងមានអាយុក្រោម ៤០ឆ្នាំ។

នៅចន្លោះឆ្នាំ២០០០ និង២០១៦ អត្រាគាំងបេះដូងលើអ្នកវ័យ២០ឆ្នាំ និង៣០ឆ្នាំ កើនឡើងត្រឹម២% ជារៀងរាល់ឆ្នាំ។ ជំងឺសរសៃឈាមបេះដូង (CHD) រួមជាមួយនឹងផលវិបាកដទៃទៀត អាចបណ្ដាលឱ្យកើតមានអាការគាំងបេះដូង ក៏ដូចជាអាចបង្កើនហានិភ័យនៃការស្លាប់ភ្លាមៗ។

ជាទូទៅ អាការគាំងបេះដូងកើតលើអ្នកជំងឺដែលមានអាយុតិចជាង៣៥ឆ្នាំ គឺដោយសារតែ៖
• បែបបទរស់នៅមិនត្រឹមត្រូវ
• ផឹកគ្រឿងស្រវឹង និងជក់បារីច្រើនជ្រុល
• • លើសទម្ងន់
• • ស្រ្តេស
• • លើសសម្ពាធឈាម
• ជំងឺទឹកនោមផ្អែម

យើងអាចបង្ការបញ្ហាគាំងបេះដូងដោយរបៀបណាខ្លះ?
ដើម្បីទទួលបានសុខភាពល្អ និងរឹងមាំ យើងគួរតែចាប់ផ្ដើមអនុវត្តទម្លាប់ល្អៗមួយចំនួន ដែលអាចកាត់បន្ថយហានិភ័យនៃអាការគាំងបេះដូងលើមនុស្សវ័យក្មេងដោយ៖
• ញ៉ាំរបបអាហារដែលមានតុល្យភាព និងមានជាតិសរសៃខ្ពស់
• កាត់បន្ថយការញ៉ាំអាហារប្រៃ
• កាត់បន្ថយញ៉ាំអាហារវេចខ្ចប់ស្រាប់
• តាមដានកម្រិតជាតិស្ករក្នុងឈាម កម្រិតសម្ពាធឈាម និងកូលេស្តេរ៉ូល
• បញ្ឈប់ការជក់បារី
• ហាត់ប្រាណជាប្រចាំ
• ជាក់ស្ដែង បញ្ហាគាំងបេះដូង ជាស្ថានភាពសុខភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ហើយកំណើននៃអាការគាំងបេះដូងដែលកើតលើមនុស្សវ័យក្មេងជាសញ្ញាព្រមានមួយ ដែលយើងមិនគួរមើលរំលងឡើយ។ ដូច្នេះហើយ យើងចាំបាច់ត្រូវថែទាំសុខភាពឱ្យបានដិតដល់ ដោយរក្សាទម្លាប់រស់នៅល្អ និងសកម្ម ព្រមទាំងបញ្ឈប់សកម្មភាពមួយចំនួនដែលអាចបង្កើនហានិភ័យនៃការគាំងបេះដូង ដូចជាការជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើនជ្រុលជាដើម៕

ប្រភព ៖Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង