×

ផ្តាច់ពាក្យ​អស់ ៣ឆ្នាំ​ជាមួយ Li Chen ពេល​នេះឃើញ Fan Bingbing បណ្តើរ​បុរសម្នាក់​យ៉ាង​ស្និទ្ធស្នាល​ទៅជប់លៀង​ជាមួយ​គ្រួសារនាង

ចិន៖ ថ្មីៗនេះ សារព័ត៌មានមួយចំនួនក្នុងប្រទេសចិនបានធ្វើការបញ្ចេញវីដេអូរបស់តារាស្រីសាច់ចាំ Fan Bingbing បណ្តើរបុរសម្នាក់ទៅចូលរួមកម្មវិធីជបលៀងជាមួយគ្រួសាររបស់នាង ដោយយោងតាមរូបភាពទាំងនោះបានបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងរបស់អ្នកទាំង២ មិនមែនជាការរាប់អានគ្នាធម្មតាឡើយ ប៉ុន្តែពួកគេបានបង្ហាញភាពស្និទ្ធស្នាលរហូតមានការឱបថើបគ្នាជាសាធារណៈទៀតផង។

តាមរូបភាពដែលបានកាត់ចេញពីវីដេអូ ឃើញថាបុរសរូបនោះថែមទាំងបានជួយយួរឥវ៉ាន់ម្តាយរបស់តារាស្រីត្រកូល Fan នេះទៀតផង មើលទៅហាក់បីដូចជាគ្រួសារតែមួយអ៊ីចឹង។ យ៉ាងណាមិញ នាងក៏មិនទាន់ប្រកាសពីទំនាក់រវាងនាងជាមួយបុរសរូបនោះនៅឡើយបន្ទាប់ពីសារព័ត៌ាមានបានធ្វើការចុះផ្សាយព្រោងព្រាតយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ដែរថា តារាស្រីរូបនេះធ្លាប់បានភ្ជាប់ពាក្យជាមួយនឹងតារាប្រុស Li Chen ដែលអ្នកទាំង២ស្រលាញ់គ្នាអស់រយៈពេល ៤ឆ្នាំ ប៉ុន្តែបន្ទាប់ពីមានរឿងអាស្រូវគេចពន្ធរបស់នាងបានផ្ទុះឡើង នាងក៏បានសម្រេចចិត្តផ្តាច់ពាក្យជាមួយ Li Chen ដោយអ្នកទាំង២បានបញ្ចប់ទំនាក់ទំនងនេះដោយសន្តិភាពផងដែរ៕

រូបភាពរបស់តារា Fan Bingbing & Li Chen

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង