ថៃ៖ តារាសម្តែងស្រី Mai Davikah បានក្លាយជាទីចាប់អារម្មណ៍ដល់មនុស្សគ្រប់គ្នាលើរូបរាងដ៏តូចស្តើងដូចក្រដាស ដែលធ្វើឱ្យគ្រប់គ្នាមានចម្ងល់ និងតែងនិយាយលេងសើចថាតើរៀងរាល់ថ្ងៃនាងញ៉ាំបាយ ឬ ទេទើបបានជាមានរូបរាងស្តើងដល់ថ្នាក់នេះ។
ដោយសារមានរាងតូចខ្លាំងបែបនេះហើយទើបបានជាតារាស្រីរូបនេះនិយមស្លៀកសម្លៀកបំពាក់ស៊ិចស៊ីបញ្ចេញក្បាលពោះរាបស្មើរបស់នាង ធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នាពីរបៀបនៃការថែរក្សារូបរាងមិនមានការប្រែប្រួលបែបនេះ។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ Mai បានចែករំលែករូបភាពមួយចំនួននៅលើបណ្តាញសង្គម IG ជាបន្តបន្ទាប់ ប៉ុន្តែលើកនេះទន្ទឹមនឹងមានពាក្យសរសើរហើយ ក៏មានអ្នកគាំទ្រមួយចំនួនបានបង្ហាញក្តីបារម្ភចំពោះនាងផងដែរដោយសាររាងស្តើងខ្លាំងពេកដល់ថ្នាក់លេចចេញឆ្អឹងជំនីទាំងកង់ៗយ៉ាងច្បាស់។
ចង់ដឹងថា Mai មានរូបតូចខ្លាំងយ៉ាងណាដល់ថ្នាក់អ្នកគាំទ្របង្ហាញក្តីបារម្ភបែបនេះ តោះទៅទស្សនារូបភាពទាំងអស់គ្នា៕