តៃវ៉ាន់៖ រឿងរ៉ាវស្នេហារបស់ Jerry Yan និងតារាបង្ហាញ Lin Chiling ការពិតអ្នកទាំង២ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នារហូតដល់ ១៧ឆ្នាំឯណោះ ប៉ុន្តែចុងក្រោយ Chiling បែរជាប្រកាសអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងបុរសជនជាតិជប៉ុនម្នាក់កាលពីឆ្នាំ២០១៩ កន្លងទៅ។
បន្ទាប់ពីដំណឹងនៃការរៀបការរបស់នាងបានប្រកាសឡើង សារព័ត៌មានបានទៅសម្ភាស Jerry Yan ដែលកំពុងថតភាពយន្តនៅតៃវ៉ាន់ដោយពេលនោះលោកមិនបាននិយាយអ្វីច្រើនឡើយ ក្រៅពីពាក្យជូនពរប៉ុណ្ណោះ។
មិនថាអតីតមិត្តស្រី និងមិត្តភក្តិឡើយ គ្រប់គ្នាសុទ្ធតែមានគ្រួសាររបស់ពួកគេរៀងខ្លួនទៅហើយ នៅឡើយតែ Jerry ដែលធ្វើឱ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នាថា ហេតុអ្វីតារាប្រុសរូបសង្ហាមានវ័យ ៤៥ឆ្នាំទៅហើយ បែរជាមិនទាន់គិតគូររឿងមានគ្រួសារដូចគេដូចឯង ខណៈវ័យកាន់តែច្រើនណាស់ទៅហើយ។
ធ្លាប់តែត្រូវគ្រប់គ្នាងឿងឆ្ងល់រឿងមិនយកគ្រួសារ បែរជាកាលពីពេលថ្មីៗនេះនៅក្នុងបទសម្ភាសមួយ Jerry បែរជាបាននិយាយក្តែងៗថា ចង់មានកូននឹងគេឆាប់ៗទៅវិញ។ ខំនិយាយទាំងអៀនប្រៀនផងនោះ មិនដឹងថាពេលនេះ Jerry បានសម្លឹងឃើញនារីដែលខ្លួនយល់ថានឹងអាចចាប់ដៃសាងគ្រួសារជាមួយ ឬយ៉ាងណានោះឡើយ។
ទោះជាយ៉ាងណា អ្នកគាំទ្រក៏សង្ឃឹមថា លោកនឹងអាចស្វែងរកនារីដែលសក្តិសមម្នាក់ដើម្បីបង្កើតគ្រួសារពេញលេញមួយដូចមិត្តភក្តិឯទៀតផងដែរ៕