×

គន្លឹះ​៥យ៉ាង ជួយ​បន្សុទ្ធឈាម និង​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ

ឈាមមានមុខងារសំខាន់ខ្លាំងនៅក្នុងរាងកាយរបស់យើង ដោយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់កោសិកាពាន់លាន។ មួយវិញទៀត ឈាមដឹកនាំកាកសំណល់ពីសរីរាង្គបន្សាបជាតិពុល ចេញពីរាងកាយ ព្រមទាំងគ្រប់គ្រងសីតុណ្ហភាព PH ទឹកនៅក្នុងរាងកាយ និងជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធភាពស៊ាំ។
ដូច្នេះហើយ ដើម្បីឱ្យឈាមគ្មានជាតិពុល និងដើម្បីឱ្យមុខងាររាងកាយដំណើរការបានត្រឹមត្រូវ យើងគួរតែអនុវត្តគន្លឹះមួយចំនួនខាងក្រោម ដើម្បីបន្សុទ្ធឈាម។

១. ហាត់ប្រាណជាទៀងទាត់
ពិតណាស់ ការហាត់ប្រាណអាចជួយពង្រឹងសរីរាង្គសំខាន់ៗនៃរាងកាយ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណគ្រប់ទម្រង់ អាចធ្វើឱ្យចរន្តឈាមក្នុងរាងកាយប្រសើរឡើង បង្កើនការផលិតញើស និងការដកដង្ហើម ដែលទាំងនេះដើរតួនាទីសំខាន់ក្នុងការបញ្ចេញជាតិពុលពីរាងកាយ។ នៅពេលដែលឈាមចរាចរពាសពេញរាងកាយកាន់តែច្រើន ថ្លើម និងកូនកណ្ដុរនឹងដំណើរការកាន់តែល្អដូចគ្នា។
២. ញ៉ាំទឹកឱ្យគ្រប់គ្រាន់
ការញ៉ាំទឹកជាវិធីសាស្ត្រងាយស្រួលបំផុត ក្នុងការបន្សុទ្ធឈាម ដោយបណ្ដេញជាតិពុល និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ លើសពីនេះ ទឹកផ្ទុកសារធាតុ Curcumin ដែលជួយការពារថ្លើម ដោយកម្ចាត់មេរោគ និងធ្វើឱ្យការរំលាយអាហារមានភាពប្រក្រតី។
៣. បន្លែ
ជាមួយគ្នានេះដែរ យើងគួរតែបញ្ចូលបន្លែក្នុងរបបអាហារដូចជា Broccoli ស្ពៃក្ដោប និងឆៃថាវ ដើម្បីជួយបន្សុទ្ធឈាម។ ក្រៅពីនេះ យើងចាំបាច់បន្ថែមបន្លែស្លឹកបៃតងទើបជាការប្រសើរ។
៤. ក្រូចឆ្មារ
បន្ថែមពីនេះ ទឹកក្ដៅឧណ្ហៗជាមួយនឹងក្រូចឆ្មារ អាចជួយជំរុញការបំបែកខ្លាញ់នៅក្នុងរាងកាយ និងកាត់បន្ថយការឈឺតម្រងនោម បានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត វីតាមីន និងសារធាតុរ៉ែនៅក្នុងក្រូចឆ្មារ អាចជួយបន្សុទ្ធឈាម និងប្រព័ន្ធរាងកាយទាំងមូលបានយ៉ាងមានប្រសិទ្ធភាព។
៥. គេងឱ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់មានសារសំខាន់ណាស់ ពីព្រោះមុខងារជាច្រើនរបស់រាងកាយ ក៏ដូចជាការជួសជុលរាងកាយ កើតឡើងនៅអំឡុងពេលគេង។ ហេតុនេះហើយ យើងគួរតែគេងយ៉ាងតិចឱ្យបាន៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង