កូរ៉េខាងត្បូង៖ Taeyeon ដែលជាសមាជិកក្រុម Girl’s Generation ទទួលបានការចាប់អារម្មណ៍ខ្លាំងលើបទចម្រៀង “INVU” ដែលបានចេញកាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ។ បើទោះជាយ៉ាងណានាងបានបញ្ជាក់ឱ្យដឹងថា ការពិតអាល់ប៊ុមចម្រៀងមួយនេះ ផលិតកម្ម SM បានប្រឆាំងមិនឱ្យនាងចេញឡើយ។
នៅក្នុងបទសម្ភាសន៍មួយ Taeyeon បានពន្យល់ថា បុគ្គលិកទាំងអស់បាននាំគ្នាបោះឆ្នោតបដិសេដគ្រប់គ្នាខណៈពេលដែលនាងកំពុងធ្វើការលើអាល់ប៊ុមចម្រៀងមួយនេះ ហើយអ្វីដែលនាងអាចធ្វើបានគឺមានតែព្យាយាមឱ្យអស់លទ្ធភាពដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យយល់ព្រមប៉ុណ្ណោះ។
ជាលទ្ធផល បន្ទាប់ពីទទួលបានជោគជ័យដែលអាចបញ្ចេញបទចម្រៀង “INVU” ហើយបទមួយនេះទទួលបានការគាំទ្រជាខ្លាំង ថែមទាំងឈ្នះបានពានរង្វាន់ប្រចាំឆ្នាំពី Gaon កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាង Gaon Digital Comprehensive កាលពីខែមីនា ឆ្នាំ២០២២ នេះទៀតផង។
ក្នុងនោះដែរ អ្នកនិយមលេងបណ្តាញសង្គមបានបញ្ចេញមតិរបស់ពួកគេដោយងឿងឆ្ងល់ថា ហេតុអ្វីផលិតកម្មត្រូវហាមឃាត់ការចេញបទចម្រៀងមួយនេះ ខណៈពេលដែលវាល្អខ្លាំងទាំងបទចម្រៀង ទាំងការតុបតែងខ្លួន និងគំនិតច្នៃប្រឌិតក្នុងអាល់ប៊ុមចម្រៀងនេះទាំងអស់ពិតជាទាក់ទាញ រហូតត្រូវស្តាប់ម្តងហើយម្តងទៀតដោយសារតែល្អខ្លាំងពេក៕
(ទស្សនាវីដេអូ)