×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

កូនប្រុស​របស់​មហាសេដ្ឋី Elon Musk ប្តូរឈ្មោះ និង​លុបត្រកូល​ឪពុក​ចេញ​ទាំងស្រុង​បន្ទាប់ពី​ចូលវ័យ ១៨ឆ្នាំ

កម្សាន្ត៖ យោងតាមសារព័ត៌មាន Reuters បានធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះថា កូនប្រុសរបស់មហាសេដ្ឋី Elon Musk លោក Xavier Alexander Musk បានរៀបចំឯកសារប្តូរឈ្មោះ និងត្រកូល កាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងមហាសេដ្ឋីរូបនេះដោយប្តូរឈ្មោះទៅ Vivian Jenna Wilson វិញថែមទាំងប្តូរភេទពីបុរស ទៅជាស្ត្រីវិញភ្លាមបន្ទាប់ពីឈានចូលវ័យ ១៨ឆ្នាំ។

យោងតាមឯកសារដែលបានបញ្ជូនទៅកាន់តុលាការនៅ Los Angeles ដើម្បីប្តូរឈ្មោះ និងត្រកូលចេញទាំងស្រុងពីមហាសេដ្ឋីរូបនេះ មិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។ គួរបញ្ជាក់ដែរថា Vivian Jenna Wilson គឺជាកូនប្រុសរបស់ Elon Musk ជាមួយនឹងភរិយាទី១របស់លោកដែលបានលែងលះគ្នាកាលពីឆ្នាំ២០០៨ កន្លងទៅ ប៉ុន្តែពេលនេះទំនាក់ទំនងឪពុកកូនទាំង២បានកាត់ផ្តាច់ទាំងស្រុងបន្ទាប់ពី Vivian បានដាក់ឯកសារទៅកាន់តុលាការរួចរាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង