×

ចេញផលិតផល​ថ្មី​មិនបាន​ប៉ុន្មានថ្ងៃ​ផង Hailey Bieber ទទួលបាន​ពាក្យបណ្តឹង​ដោយសារ​ប្រើប្រាស់​ឈ្មោះ​ដូចគេ

អាមេរិក៖ ថ្មីៗនេះ តារាបង្ហាញម៉ូត Hailey Bieber បានសម្ភោធផលិតផលថែរក្សាសម្រស់ថ្មីរបស់នាងដែលមានឈ្មោះថា Rhode ដែលនាងបានប្រើឈ្មោះកណ្តាលរបស់ខ្លួនមកធ្វើជាម៉ាកយីហោ និងទើបតែសម្ភោធកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែចុងក្រោយត្រូវបានក្រុមហ៊ុនច្នៃម៉ូតមួយដែលមានឈ្មោះដូចគ្នាដាក់ពាក្យប្តឹងក្រុមហ៊ុនរបស់នាងដែលបានប្រើប្រាស់ឈ្មោះដូចគ្នាជាមួយនឹងឈ្មោះក្រុមហ៊ុនរបស់ពួកគេដែលបានបង្កើតតាំងពីឆ្នាំ ២០១៣ មកម្ល៉េស។

ភាគីខាងក្រុមហ៊ុនដែលបានប្តឹង Hailey បានឱ្យដឹងថា ពួកគេមិនចង់ប្តឹងតារាស្រីរូបនេះឡើយ ប៉ុន្តែក្រុមហ៊ុនដែលខំប្រឹងសាងឡើងយ៉ាងលំបាកដោយស្ត្រី ២នាក់ និងមានបំណងចង់ពង្រីកឈ្មោះជាលំដាប់ពិភពលោក បែរជាត្រូវតារាស្រីរូបនេះដាក់ឈ្មោះផលិតផលរបស់នាងដូចគ្នាទៅនឹងឈ្មោះក្រុមហ៊ុនរបស់ពួកគេទៅវិញ ហើយឥទ្ធិពលកេរ្តិ៍ឈ្មោះរបស់ Hailey អាចធ្វើឱ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនច្នៃម៉ូតរបស់ពួកគេដែលខំសាងមកអស់ជាច្រើនឆ្នាំទៅថ្ងៃអនាគតមិនខាន។

គួរបញ្ជាក់ដែរថា បន្ទាប់ពីត្រូវបានក្រុមហ៊ុនដែលមានឈ្មោះដូចគ្នាដាក់ពាក្យប្តឹងរួចមក មកទល់ពេលនេះ ក្រុមហ៊ុនរបស់ Hailey មិនទាន់ធ្វើការបកស្រាយពីបញ្ហារំលោភសិទ្ធបំពានមួយនេះនៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង